ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ១៧០ដុល្លារ នឹងចូលជាធរមានចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ។ ប្រាក់ឈ្នួលនេះបានកើនឡើងចំនួន១៧ដុល្លារ បើធៀបនឹងឆ្នាំ២០១៧នេះ ដែលមានចំនួន១៥៣ដុល្លារ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានដាក់គោលនយោបាយ ដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរជារៀងរាល់ឆ្នាំ។ ការដំឡើងប្រាក់ឈ្នួលនេះ នឹងធ្វើឡើងស្របតាមកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលកើនឡើងក្នុងរង្វង់ប្រមាណ៧ភាគរយរៀងរាល់ឆ្នាំ។