ក្រសួងការងារ ចេញសេ​ចក្តីប្រកាសផ្លូវការ អំពីការដំឡើងប្រាក់ឈ្នួលអប្បបរមា ១៧០ដុល្លារក្នុង១ខែ ដល់កម្មក និយោជិត ក្នុងវិស័យកាត់ដេរកម្ពុជា សម្រាប់ឆ្នាំ២០១៨ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងការងារ ចេញសេ​ចក្តីប្រកាសផ្លូវការ អំពីការដំឡើងប្រាក់ឈ្នួលអប្បបរមា ១៧០ដុល្លារក្នុង១ខែ ដល់កម្មក និយោជិត ក្នុងវិស័យកាត់ដេរកម្ពុជា សម្រាប់ឆ្នាំ២០១៨

05/10/2017
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ បានចេញសេ​ចក្តីប្រកាសផ្លូវការ អំពីការដំឡើង ប្រាក់ឈ្នួលអប្បបរមា ១៧០ដុល្លារក្នុង១ខែ ដល់កម្មក និយោជិត ក្នុងវិស័យកាត់ដេរកម្ពុជា សម្រាប់ឆ្នាំ២០១៨។ តាមការប្រកាសរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅឆ្នាំ២០១៨ ខាងមុខនេះ កម្មករនឹងទទួលបានចំណូលជាមធ្យមទាបបំផុត ១៨៧ ដល់១៩៨ដុល្លារ ក្នុងមួយខែៗ ដែលធ្វើឱ្យជីវភាពរបស់ពួកគេកាន់តែប្រសើរជាងមុន។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖