អាយុ​ក្បែរ ៥០ហើយ តែតួ "ព្រះអង្គ​ម្ចាស់​ទី៥" នៅ​​តែ​​រៀន​​បន្ត! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាយុ​ក្បែរ ៥០ហើយ តែតួ "ព្រះអង្គ​ម្ចាស់​ទី៥" នៅ​​តែ​​រៀន​​បន្ត!

03/10/2017
តារា​សម្ដែង​ និង​អ្នក​ដឹកនាំ​រឿង​តៃវ៉ាន់​ លោក​ Alec Su បាន​បាត់​មុខ​ពី​ពិភព​សិល្បៈ​មួយ​រយៈ​ ហើយ​ក៏​មិន​មាន​ព័ត៌មាន​ណា​មួយ​លេច​ឮ​ពី​លោក​ដែរ។
ថ្មីៗ​នេះ​ ស្រាប់​តែ​ តួ​ប្រុស​ក្នុង​រឿង​ "ព្រះនាង​យ៉េយ៉េ” រូប​នេះ​​ត្រូវ​ប្រទះ​ឃើញ​ក្នុង​សាកលវិទ្យាល័យ​ New York University (NYU) ហើយ​មាន​ការ​សន្និដ្ឋាន​ថា​ លោក​ប្រហែល​កំពុង​សិក្សា​នៅ​បរទេស​ហើយ​ ខណៈ​អវត្តមាន​ពី​សិល្បៈ។
ឈុតក្នុង​រឿង​ "ព្រះនាង​យេយេ"
ដោយឡែក​ ផ្អែក​តាម​ម្ចាស់​គណនី​ Weibo ដែល​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​នោះ​ បាន​អះអាង​កាល​ពី​ម្សិលមិញ​ថា​ លោក​បាន​ឃើញ​តារា​សម្ដែង​ប្រុស​រូប​នេះ​ ខណៈ​លោក​កំពុង​នៅ​ក្នុង​បន្ទប់​ថត​ចម្លង​ឯកសារ​ ហេតុ​នេះ​ហើយ​ទើប​លោក​មិន​អាច​ស្ទាក់​ជួប​ Alec បាន។ ទោះ​បី​ជា​យ៉ាង​ណា​ និស្សិត​ម្នាក់​នេះ​ បាន​បញ្ជាក់​ថា​ ម្នាក់​នោះ​គឺ​ជា​លោក​ Alec Su ច្បាស់​ណាស់។

កាល​ពី​រយៈ​ពេល​កន្លង​ទៅ​ Alec ដែល​ប្រជាជន​កម្ពុជា​ស្គាល់​ថា​ជា​ "ព្រះអង្គ​ម្ចាស់​ទី​៥” នេះ​ធ្លាប់​បាន​បង្ហើប​ថា​​ លោក​នឹង​ដក​ឃ្លា​ពី​សិល្បៈ​មួយ​រយៈ​ ដើម្បី​ទុក​ពេល​សម្រាប់​ខ្លួន​ឯង​ខ្លះ ក្រោយ​ថត​រឿង​ចប់។

វា​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ​ ប្រសិន​តារា​ប្រុស​វ័យ​ ៤៤​ ឆ្នាំ​រូប​នេះ​ងាក​ទៅ​រក​ការ​សិក្សា​វិញ។ កន្លង​មក​អ្នក​គាំទ្រ​សុទ្ធ​តែ​បាន​ជ្រាប​ថា​ លោក​គឺ​ជា​សិស្ស​ពូកែ​ម្នាក់​ ហើយ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៥​ទៀត​ នៅ​ពេល​ប្រឡង​ចូល​ សាកលវិទ្យាល័យ​ “National Taiwan University's Department of Mechanical Engineering”។
ក្រៅ​ពី​អាជីព​ជា​តារា​សម្ដែង​ លោក​ក៏​ជា​អ្នក​ដឹកនាំ​រឿង​ម្នាក់​ដ៏​ចំណាន​ផងដែរ​ ហើយ​រឿង​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មាន៖ រឿង​ “The Left Ear” និង ”The Devotion of Suspect X"៕


ប្រភព៖ entertainment.toggle