មក​ស្គាល់ប្រវត្តិ​​​​​ខ្លះៗរបស់តារា​សម្ដែង​​​វ័យ​ក្មេង​ទាំង៣​រូបនេះ​! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មក​ស្គាល់ប្រវត្តិ​​​​​ខ្លះៗរបស់តារា​សម្ដែង​​​វ័យ​ក្មេង​ទាំង៣​រូបនេះ​!

03/10/2017
ដោយ​សារ​តែ​មាន​រូប​សម្រស់​ស្រស់​ស្អាត​ និង​សង្ហា​គួប​ផ្សំ​សមត្ថភាព​​​​​ បាន​ធ្វើ​ឲ្យ​​​​តារា​សម្ដែង​ប្រុស​ស្រី​វ័យ​ក្មេង​៣​រូប​មាន​ឱកាស​​បង្ហាញ​វត្ត​មាន​ក្នុង​រឿង​ភាគ​ "សិសិររដូវ​ក្នុង​បេះដូង​" ។ តើ​ស្រី​ស្រស់​កំលោះ​សង្ហា​ទាំង​៣ រូប​ជា​អ្នក​ណា​?

ថ្ងៃ​នេះ​សូម​ធ្វើ​ការ​បង្ហាញ​ជូន​​​អំពី​ប្រវត្តិ​ខ្លះ​ៗ​ទាក់​ទង​ទៅ​ និង​តារា​សម្ដែង​វ័យ​ក្មេង​​ទាំង​៣​ រូប​ឲ្យ​សាធារណៈ​ជន​បាន​ជ្រាប​​នៅ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​

១/ កំលោះ​សង្ហា​វ័យ​ក្មេង​ លឹម រតនៈ ហៅ​ ទីនទីន​ សម្ដែង​ជា​តួ​ ឆន សុវណ្ណរាជ នៅ​ពី​ក្មេង​​ក្នុង​រឿង​ "សិសិររដូវ​ក្នុង​បេះដូង​"។ ​លោក​មាន​អាយុ​ ២១ ឆ្នាំ កំពុង​តែ​សិក្សា​ ឆ្នាំ​ទី​៣ នៅ​សាកល​វិទ្យាល័យ​ វេសស្ទើន​ ផ្នែក​អក្សរសាស្ត្រ​​អង់គ្លេស​​​ ​ជា​កូន​អ្នក​ភ្នំពេញ មាន​បង​ប្អូន​​៣​ នាក់​ ដោយ​មាន​ឪ​ពុក​ធ្វើការ​ជា​មន្ត្រី​រាជការ​។ ចំណែក​ឯ​ម្ដាយ​ជា​ស្ត្រី​មេផ្ទះ​។

២/ ​វិល​មក​ចាប់​អារម្មណ៍​ស្រី​ស្អាត​វ័យ​ក្មេង​មុខ​ស្រស់ ឈិន មុន្នីនាថ វិញ​សម្ដែង​ជា​តួ​ សុគន្ធ នីសា នៅ​ពី​ក្មេង​ក្នុង​រឿង​ "សិសិររដូវ​ក្នុង​បេះដូង​"។ នាង​ ជា​កូន​អ្នក​ភ្នំពេញ​​ រៀន​ថ្នាក់​ទី​១០ នៅ​វិទ្យាល័យ​​បាក់​ទូក​​ មាន​អាយុ​ ១៥ឆ្នាំ​ មាន​បងប្អូន​ ៤ នាក់​ប្រុស​៣ ស្រី​១ រូប​គេ​ជា​កូន​ទី​៣ ​មាន​ឪពុក ជា​អ្នក​ចម្រៀង​​ និង​ អ្នក​ម្ដាយ​ជា​ស្ត្រី​មេផ្ទះ។​

៣/​បើ​និយាយ​ពី​ស្រី​ស្រស់​ថ្ពាល់​ខួច​ទាំង​​ទ្វេ​ នូណា សម្ដែង​ជា​តួ​ប្អូន​ស្រី​បង្កើត​ ឆន សុវណ្ណរាជ ក្នុង​រឿង "សិសិររដូវ​ក្នុង​បេះដូង​" ។ នាង​​ មាន​ស្រុក​កំណើត​ នៅ​រាជធានី​ភ្នំពេញ​ រៀន​ថ្នាក់​ទី ១១ ​មាន​អាយុ​ ១៦ ឆ្នាំ​ ​​​ជា​កូន​ទី​២​ ក្នុង​គ្រួសារ​​ ដែល​មាន​បង​ប្អូន​២​នាក់​។ នូណា មាន​ឪពុក​ ជា​ប៉ូលិស​ និង​ម្ដាយ​ជា​ស្ត្រី​មេផ្ទះ ៕​​​​​​​​​​​​​​