Ancelotti
អ្នកចាត់ការសញ្ជាតិអ៊ីតាលីត្រូវ Bayern Munich បណ្ដេញចេញពីតួនាទីកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនយ៉ាងគួរឲ្យភ្ញាក់ផ្អើលក្រោយដឹកនាំក្រុមមិនសូវបានល្អតាំងពីដើមរដូវកាលមក។ ភ្លាមៗក្រោយទំនេរពីការងារលោកត្រូវបានក្លឹបចាស់ AC Milan ទាក់ទងនាំទៅវិញតែសាមីខ្លួនថាសុំពេលសម្រាកមួយរយៈពីបាល់ទាត់។“ខ្ញុំនឹងដកឃ្លាមួយរយៈពីបាល់ទាត់។ ខ្ញុំនឹងមិនដឹកនាំក្លឹបណាទាំងអស់នៅអំឡុង១០ខែនេះ"។ Ancelotti ដឹកនាំ Bayern បានជាង១ឆ្នាំប៉ុណ្ណោះ តែបានជួយក្លឹបឈ្នះជើងឯក Bundesliga កាលពីរដូវកាលចាស់៕