លោក Gerard Figueras
ការនិយាយបែបនេះដោយសារលោកមើលឃើញថា Premier League ជាលីគខ្លាំងមួយ និងបានលើកឧទាហរណ៍ក្រុម Swansea City របស់វេល ដែលកំពុងលេងនៅអង់គ្លេសជាគំរូស្រាប់។ ទាក់ទិននឹងបញ្ហាចោទនេះលោក Josep Maria Bartomeu ដែលជាប្រធានរបស់ Barcelona ក៏បាននិយាយដែរថា ក្លឹបនឹងពិភាក្សាពីលទ្ធភាពនៃការចាកចេញពី La Liga ប្រសិន Catalan បានឯករាជ្យ។“ស្ថានភាពនៃការចាកចេញនៅវែងឆ្ងាយទៀត ប៉ុន្តែនៅពេលអនាគតវានឹងអាចកើតឡើង។ វាគឺជាអ្វីៗដែលក្រុមប្រឹក្សាទាំងអស់ត្រូវពិភាក្សា។ វាគឺជារឿងត្រូវវិភាគដោយស្ងប់ស្ងាត់។ ប្រសិនពួកយើងពិភាក្សាលើប្រធានបទនេះឲ្យស៊ីជម្រៅ នោះពួកយើងនឹងរកឃើញដំណោះស្រាយដ៏ល្អ។
ប្រសិនជាបានឯករាជ្យមែន នោះ Barcelona , Espanyol និង Girona ដែលស្ថិតនៅតំបន់ Catalan ដូចគ្នា ពួកគេអាចសម្រេចចិត្តរើសលីគផ្សេងដើម្បីទៅលេង ដូចជានៅ បារាំង អ៊ីតាលី អាល្លឺម៉ង់ អង់គ្លេសជាដើម ប្រសិនមានការព្រមព្រៀងពីលីគប្រទេសទាំងនោះ៕