ស្ត្រីជនជាតិវៀតណាម និងឥណ្ឌូណេស៊ី «ប្រកែកថាមិនបានធ្វើឃាត លោក គីម ជុងណាំ នោះទេ» ចំពោះមុខតុលាការម៉ាឡេស៊ី! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្ត្រីជនជាតិវៀតណាម និងឥណ្ឌូណេស៊ី «ប្រកែកថាមិនបានធ្វើឃាត លោក គីម ជុងណាំ នោះទេ» ចំពោះមុខតុលាការម៉ាឡេស៊ី!

02/10/2017
(គូឡាឡាំពួ)៖ នៅទីបំផុត​ដូចការរំពឹងទុក ស្ត្រីពីរនាក់ដែល​​កំពុងជាប់ចោទថា បានចូលរួមក្នុងអំពើ​ឃាតកម្មលើ​បងប្រុសម្ដាយទីទៃ​​របស់មេដឹកនាំ​កូរ៉េខាងជើង គឺលោក គីម ជុងណាំ នៅឯអាកាស យានដ្ឋាន​​ទីក្រុងគូឡាឡាំពួ មិនបានសារភាព​​ពីទោសកំហុសឡើយ នៅពេលពួកគេ​​បង្ហាញខ្លួននៅ​ចំពោះមុខតុលាការ​​ម៉ាឡេស៊ី ​នៅថ្ងៃចន្ទនេះ។

នេះបើតាម​ការ​ចេញ​ផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧។
នាង ស៊ីទី អៃស៍យ៉ាហ៍ (Siti Aisyah) ជាពលរដ្ឋឥណ្ឌូណេស៊ី​មានអាយុ ២៥ឆ្នាំ និងនាង ដូន ធីហួង (Doan Thi Huong) មានអាយុ ២៨ឆ្នាំ មកពីប្រទេស​​វៀតណាម ត្រូវបានអាជ្ញាធរ​ម៉ាឡេស៊ី ចោទប្រកាន់ថា ​ជាឃាតក​សម្លាប់​លោក គីម ជុងណំា នៅឯ​អាកាសយានដ្ឋាន​ទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ ដោយប្រើប្រាស់​សារធាតុគីមពុល VX ដែលត្រូវបាន UN ចាត់ទុកថា អាវុធដ៏​ប្រល័យ។ ក៏ប៉ុន្តែ ស្ត្រីទាំងពីរនាក់​ ធ្លាប់បានប្រាប់​មេធាវីរបស់ខ្លួន​ថា ពួកគេមិនបាន​ដឹងថាពួកគេ​បានចូលរួមក្នុងអំពើ​ឃាតកម្មនេះទេ ព្រោះជឿជាក់ថា វាគ្រាន់តែជាការសម្ដែងខ្សែ​ភាពយន្តពិតៗតាមកញ្ចក់ទូរទស្សន៍​តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើសិនជាតុលាការ​​ម៉ាឡេស៊ី​រកឃើញថា ​ស្ត្រីទាំងពីរនាក់​ខាងលើ មានទោសមែន នោះពួកនាងនឹង​ត្រូវប្រឈមមុខនឹង​ការកាត់ទោស​ប្រហារជីវិត ខណៈសវនាការក្ដី​នៅថ្ងៃចន្ទ នេះ អាចនឹងមានរយៈពេល​ដល់ថ្ងៃទី៣០ ខែវិច្ឆិកា៕