ប៉ង​លោតទឹក ពេល​ឃើញ​ទាន់​ថា​បេះ​ដៃ​កំប្លោក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប៉ង​លោតទឹក ពេល​ឃើញ​ទាន់​ថា​បេះ​ដៃ​កំប្លោក

28/10/2017
​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ឈ្លោះប្រកែក​ជាមួយ​ប្តី​ហើយ ក៏​បាន​សម្រេចចិត្ត​ជិះ​ម៉ូតូឌុប​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

ស្ត្រី​ប៉ុនប៉ង​លោតទឹក​ឈ្មោះ បុប្ផា អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ។



ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ស្ត្រី​ម្នាក់​មិនដឹង​ថា​មាន​វិ​បត្ត​រឿង​អី​ទេ គ្រាន់តែ​សាច់ញាតិ​បាន​អះអាង​ថា មាន​វិ​ប​តិ្ត​រឿង​គ្រួសារ​ជាមួយ​ប្តី ក៏​បាន​សម្រេចចិត្ត​ជិះ​ម៉ូតូឌុប ពី​ជ្រោយចង្វារ​ទៅ​លោតទឹក​សម្លាប់​ខ្លួន​នៅ​មុខ​ព្រះ​បរមរាជវាំង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល​បាន​មួយសន្ទុះ​ទើប​មាន​សមត្ថកិច្ច​ប៉ុស្តិ៍​ជ័យ​ជំនះ​មក​ដល់​កន្លែង​កើតហេតុ ភ្លាម​ៗ​នោះ​ស្ត្រី​ដែល​លោតទឹក​ឃើញ​សមត្ថកិច្ច​មក​ដល់​បាន​ហែល​ទឹក​ឡើង​មក​គោក​វិញ រួច​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ជាមួយ​បងប្អូន​ទៅ​ផ្ទះ​វិញ​។

ស្ត្រី​ដែល​ប៉ុនប៉ង​លោតទឹក ហើយ​មិន​បាន​សម្រេច​បាន​ឲ្យ​ដឹង​ថា រូប​គាត់​មិន​មាន​បំណង​ចង់​លោតទឹក​សម្លាប់​ខ្លួន​នោះ​ទេ គឺ​គាត់​ចុះ​ទៅ​មាត់ច្រាំង​ទន្លេ ដើម្បី​ចុះ​ទៅ​បេះ​ដៃ​កំប្លោក​ក៏​រអិល​ជើង​ដួល​ធ្លាក់​ចូល​ក្នុង​ទន្លេ​តែ​ម្តង ។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ភ្លាម​ៗ​ឃើញ​សាច់ញាតិ​មក​ដល់​កន្លែង​កើតហេតុ​បាន​នាំ​ស្ត្រី​ដែល​លោតទឹក​សម្លាប់​ខ្លួន​មិន​បាន​សម្រេច​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​សាច់ញាតិ​គ្រាន់តែ បង្ហើប​ប្រាប់​ថា​មាន​វិបត្តិ​ជាមួយ​ប្តី ៕