ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃពុធនេះ នៅតែបន្តអំពាវនាវឲ្យសមាជិកគណបក្សប្រឆាំងចុះចូលជាមួយគណបក្សកាន់អំណាច ដោយថាដើម្បីរក្សាតំណែងឲ្យនៅដដែល នៅពេលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ។ប៉ុន្តែមកដល់ថ្ងៃនេះ មានសមាជិកគណបក្សសង្រ្គោះជាតិតិចតួចប៉ុណ្ណោះដែលបានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ គិតត្រឹមថ្ងៃពុធនេះ មានសមាជិកគណបក្សប្រឆាំងចំនួន៣នាក់ បានប្រកាសចុះចូលជាមួយគណបក្សកាន់អំណាច ខណៈលោក ហ៊ុន សែន នៅតែបន្តអំពាវនាវឲ្យបន្តចុះចូលដើម្បីរក្សាតំណែង។
មន្រ្តីគណបក្សសង្រ្គោះជាតិដែលប្រកាសចុះចូលនោះរួមមាន សមាជិកក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះ លោក ស្មាន ហ៊ីម និងជំទប់ទី១ នៅខេត្តតាកែវ លោក ចាន់ ចយ ព្រមទាំងលោក ឡុង ប៊ុន្នី ជាតំណាងរាស្ត្រមណ្ឌលព្រៃវែង។ លោក ឡុង ប៊ុន្នី បានប្រកាសចុះចូលភ្លាមៗក្រោយពីការអំពាវនាវរបស់ លោក ហ៊ុន សែន កាលពីថ្ងៃអាទិត្យ។ប៉ុន្តែក្រុមមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ នៅមិនអាចបញ្ជាក់បានទេថា មកទល់ពេលនេះ មានសមាជិកប៉ុន្មាននាក់ចាកចេញពីគណបក្សនេះ។
ចំណែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏អះអាងថា លោកនៅមិនទាន់ដឹងពីចំនួនជាក់លាក់នៅឡើយ។នៅក្នុងជំនួបជាមួយកម្មករនៅថ្ងៃពុធនេះដែរ លោក ហ៊ុន សែន នៅតែបន្តអំពាវនាវឲ្យសមាជិកបក្សប្រឆាំងបន្តចុះចូលបក្សកាន់អំណាច ដោយថាដើម្បីរក្សាតំណែងឲ្យនៅដដែល នៅពេលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ។លោក ហ៊ុន សែន ថ្លែងថា លោកស្វាគមន៍ដល់តំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សា ស្រុក ខណ្ឌ ខេត្ត ក្រុងនិងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ដែលចុះចូលគណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន សែន បានលើកឡើងពីការចូលរបស់សមាជិកម្នាក់នៃក្រុមប្រឹក្សាក្រុងដូនកែវ របស់គណបក្សសង្រ្គោះជាតិ កាលពីម្សិលមិញ។ក៏ប៉ុន្តែលោកម៉ៅ មុនីវណ្ណ ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សសង្រ្គោះជាតិ បានចាត់ទុកយុទ្ធសាស្ត្រនេះថាមិនមែនជារឿងថ្មីឡើយ ដោយថាវាគ្មានប្រសិទ្ធិភាពនោះទេ។យ៉ាងនេះក្តី លោក ហ៊ុន សែន អះអាងថា លោកចង់ផ្តន្ទាទោសតែមេដឹកនាំគណបក្សប្រឆាំងប៉ុណ្ណោះ ដោយបានប្រៀបធៀបយុទ្ធសាស្ត្ររបស់លោកនៅពេលនេះទៅនឹងយុទ្ធសាស្ត្រ នៃការធ្វើសមាហរណកម្មកម្លាំងខ្មែរក្រហមនោះដែរ ដែលកាត់ទោសតែមេដឹកនាំប៉ុណ្ណោះ៕អត្ថបទដកស្រង់ ទេព វណ្ណះ