(ផ្សាយឡើងវិញ)ពលករ ខ្មែរ ហែល សមុទ្រ គេច ពី ការ សម្លាប់ រាប់រយ គីឡូម៉ែត្រ មក ដល់ កម្ពុជា ហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

(ផ្សាយឡើងវិញ)ពលករ ខ្មែរ ហែល សមុទ្រ គេច ពី ការ សម្លាប់ រាប់រយ គីឡូម៉ែត្រ មក ដល់ កម្ពុជា ហើយ

26/10/2017
រាជធានី ពេញ ៖ ពលករ ខ្មែរ ដែល លោត ពីលើ ទូក នេសាទ ថៃ ចូល ទឹកសមុទ្រ គេច ពី ការ ប៉ង សម្លាប់ ហើយ ត្រូវ ទាហានជើងទឹក ប្រ៊ុយ ណេ ជួយជីវិតនោះ នឹង មកដល់ខ្មែរនៅរសៀល ថ្ងៃ ទី ១៤ ឧសភា ២០១៧ នេះហើយ ក្រោម កិច្ចសហការ រវាង មន្ត្រី ទូត កម្ពុជា ជាមួយ សេនា នុ ពន្ធ័ យោធា ប្រ៊ុ យ ណេ នឹង មន្ត្រី ប៉ូ លីស អន្តោប្រវេសន៍ សឹង្ហ បុរី ។

ប្រភព ពី នាយ នា វា ប្រចាំការ ព័ត៌មាន សន្តិសុខ លម្ហ សមុទ្រ នៅ មឈ្ឈមណ្ឌល ប្រមូលផ្ដុំ ចែកចាយ ព័ត៌មាន IFC ប្រទេស សឹ ង្ហ បុរី បាន រាយការណ៍ ថា ភាគី កម្ពុជា បាន ទទួលយក បុរស នេសាទ ខ្មែរ ម្នាក់ ពី នាវា កងទ័ពជើងទឹក ប្រ៊ុ យ ណេ DARUSSALAM នៅ វេលា ម៉ោង ២ រសៀល ថ្ងៃ ម្សិលមិញ ប្រកបដោយ ជោគជ័យ ក្រោម កិច្ចសហការ រវាង មន្ត្រី ទូត កម្ពុជា ជាមួយ សេនា នុ ពន្ធ័ យោធា ប្រ៊ុ យ ណេ នឹង មន្ត្រី ប៉ូ លីស អន្តោប្រវេសន៍ សឹង្ហ បុរី ។ ប្រតិបត្តិការ នេះ លោក អនុនាវីឯក ម៉ៅ សុវណ្ណ ដាបញ្ជាក់ ថា ស្ថានទូត កម្ពុជា ប្រចាំ សឹ ង្ហ បុរី បាន កក់ សំបុត្រ យន្តហោះ សំរាប់ លោក វឿ ន វ៉ុន រួចរាល់ ហើយ និង អាច វិល ត្រឡប់ ទៅ កម្ពុជា នៅ រសៀល ថ្ងៃរសៀល ថ្ងៃ ទី ១៤ ខែឧសភា ឆ្នាំ ២០១៧ នេះ វេលា ម៉ោង ២ និង ៤០ នាទី តាម ជើង យន្តហោះ Jetsatr 3k 593 ។

សូម បញ្ជាក់ ថា ពលករ ខ្មែរ ម្នាក់ បាន លោត ចេញពី ទូក នេសាទ ថៃ ចូល ក្នុង សមុទ្រ ប្រទេស ព្រុយ ណេ រួច ហែល ទឹក ដោយ ប្រើ ធុង ស្ពេ ត្រូ ដើម្បី គេច ពី ការ តាម សម្លាប់ ពី អ្នកនេសាទ លើ ទូក ដូច គ្នា ។ ពលករ ម្នាក់ នេះ ត្រូវ បាន ជួយ សង្គ្រោះ ដោយ នាវា កងទ័ពជើងទឹក ប្រ៊ុយ ណេ កាលពី ព្រឹក ថ្ងៃ ទី ១០ ខែឧសភា ឆ្នាំ ២០១៧ ។ ពលករ រូប នោះ មានឈ្មោះ វឿ ន វ៉ុន អាយុ ៣៦ ឆ្នាំ មានស្រុក កំណើត នៅ ស្រុក ពួក ខេត្តសៀមរាប បាន មក ធ្វើការ នៅ ទូក នេសាទ ឈ្មោះ ថា ឡេ ថង ១ (Taley thong 1) មាន ក្រុមហ៊ុន នៅ បាក់ ណាម ប្រទេស ថៃ ។ បុរស រូប នោះ បាន បញ្ជាក់ ថា គាត់ ដាច់ ចិត្ត លោត ចោល ទូក គឺ មក ពី មនុស្ស ទាំងអស់ ព្យាយាម ចាក់ សម្លាប់ គាត់ ដោយ មិនដឹង មូលហេតុ និង បាន យក តែ ធុង ស្ពេ ត្រូ មួយ សម្រាប់ ហែល ប៉ុណ្ណោះ ។

កាលដែល បាន ជួយ សង្គ្រោះ ពលរដ្ឋ ខ្មែរ រង គ្រោះ ម្នាក់ នេះ បាន ដោយ នាវា កងទ័ពជើងទឹក ព្រុយ ណេ ខណៈ កំពុង ធ្វើ ដំណើរ ឆ្ពោះ មក ប្រទេស សិង្ហ បុរី ដោយ ឆ្លងកាត់ ដែនទឹក ប្រទេស ម៉ា ឡេ ស៊ី នៅ ចំណុច Lat 540.178N Long 111 16.866E ភាគ ពាយ័ព្យ នៃ កោះ Sarawak ប្រមាណ ១៧៥ គីឡូម៉ែត្រ ទើប ឃើញ មាន មនុស្ស អណ្តែត នៅ លើ ទឹកសមុទ្រ ដ៏ ធំ ល្វឹងល្វើយ ហើយ ក៏ បាន ជួយ សង្គ្រោះ បាន ដឹក បញ្ជូន ទៅ ប្រទេស សិង្ហ បុរី ជាមួយ ។ លោក វឿន វ៉ុន បាន បន្ត ថា បានជាគាត់ ដាច់ ចិត្តហ៊ាន លោត ចោល ទូក នេសាទ ចូល ទឹកសមុទ្រ នា ពេល នោះ ដោយសារ ពួក អ្នកធ្វើការ លើ ទូក ជាមួយ គ្នា នោះ បាន ព្យាយាម ដេញ ចាក់ សម្លាប់ គាត់ លើ ទូក គាត់ ក៏ ដាច់ ចិត្ត លោត ចូល ទឹកសមុទ្រ ជាមួយ ធុង ស្ពេ ត្រូ នោះ តែ ម្ដង ទៅ ហើយ បាន ហែល ទឹកសមុទ្រ ពី កន្លែង ទូក នោះរហូតដល់ ព្រំ ដែនទឹក ប្រទេស ម៉ា ឡេ ស៊ី ។

សូម រំលឹក ឡើង វិញ ថា ដូច គ្នា នឹង ករណី ខាងលើ នេះ ដែរ កាលពី ថ្ងៃ ទី ៣ ខែធ្នូ ឆ្នាំ ២០១៤ បុរស កម្ពុជា ម្នាក់ ដែល ជា កម្មករ នៅ លើ ទូក នេសាទ របស់ ថៃ បាន សម្រេចចិត្ត លោត ចេញពី ទូក នេសាទ ចូល សមុទ្រ ហើយ ត្រូវ បាន ក្រុមហ៊ុន បណ្តាញ ដែនសមុទ្រ របស់ ប្រទេស ម៉ា ឡេ ស៊ី ជួយ សង្គ្រោះ ក្នុង សមុទ្រ នៅ ខេត្ត Jobor ជាប់ ព្រំដែន ប្រទេស សិង្ហ បូ រី ។ ក្រុមហ៊ុន បណ្តាញ ដែនសមុទ្រ របស់ ប្រទេស ម៉ា ឡេ ស៊ី បាន ជួយ សង្គ្រោះ ពលករ រង គ្រោះ កម្ពុជា ម្នាក់ ឈ្មោះ ឈឿ ន ឈាង អាយុ ៣៤ ឆ្នាំ ចេញពី ទូក នេសាទ របស់ ថៃ ( ពី ក្នុង សមុទ្រ ) ។

 លោក ឈឿ ន ឈាង មានស្រុក កំណើត នៅ ក្នុង ខេត្តបាត់ដំបង បានអោយ ដឹង ថា រូបគេ បាន ធ្វើការ នៅ លើ កប៉ាល់ នេសាទ ថៃ អស់ រយៈពេល ៤ ឆ្នាំ មក ហើយ ហើយ ពុំដែល បាន ទទួល ប្រាក់ខែ ឡើយ ។ ដោយសារ មាន ជម្លោះ ជាមួយ ជនជាតិ ថៃ គាត់ ក៏ បាន លោត ចូល ក្នុង សមុទ្រ ដោយ គ្មាន បាន យក លិខិត ស្នាម អ្វី ទាំងអស់ ៕អត្ថបទដកស្រង់ ទេព វណ្ណះ