១. វិធីទី១៖ លាងសម្អាតមុខឲ្យបានស្អាត កុំប្រើម្សៅ ឬគ្រឿង Makeup ខ្លាំងពេកទៅលើមុខ។ យកល្អបើអាចកុំប្រើតែម្ដង បើមិនចាំបាច់។
២. វិធីទី២៖ បិទម៉ាសថែរក្សាមុខមុនពេលចូលគេង ដើម្បីជំនួយដល់ស្បែកមុខ និងសារធាតុមិនល្អដែលបង្កឲ្យមុខឡើងខ្លាញ់។ អាចប្រើ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។
៣. វិធីទី៣៖ ត្រសក់មួយផ្លែ និង ស្ត្រប៊័រី ២ ផ្លែ លាងទឹកឲ្យបានស្អាត រួចយកទៅដាក់ក្នុងម៉ាស៊ីនក្រឡុកផ្លែឈើ ឲ្យម៉ដ្ឋ បន្ទាប់មកទៀត យកវាមកបិទលើមុខ ទុករយៈពេលប្រហែលជា២០នាទី រួចហើយលាងចេញ ហើយលាងដោយប្រើទឹកក្ដៅឧណ្ហៗមួយសាទៀត។ ដើម្បីឲ្យទទួលបានលទ្ធផលល្អ អ្នកត្រូវតែព្យាយាម អនុវត្តវិធីនេះ ក្នុង ១ អាទិត្យឲ្យបាន ២ ដង។
៤. វិធីទី៤៖ យកផ្លែម្នាស់ចិតឲ្យស្ដើងៗ ដាក់ក្លាសេឲ្យត្រជាក់ រួចយកវាមកបិទលើមុខអ្នកឲ្យពេញផ្ទៃមុខ ទុកប្រហែលជា ១០ នាទី នោះវានឹងជួយបំបាត់បញ្ហាខ្លាញ់នៅលើផ្ទៃមុខអ្នក បានយ៉ាងមានប្រសិទ្ធភាព។ ដើម្បីឲ្យទទួលបានលទ្ធផលល្អ អ្នកត្រូវតែព្យាយាម អនុវត្តវិធីនេះ ក្នុង ១ អាទិត្យឲ្យបាន ២ ដង។
ប្រភព៖ Annmariegianni ប្រែសម្រួល៖ ឡៃហ៊ាង