ទីបំផុតដឹងភេទកូនក្នុងផ្ទៃរបស់ Rain និង​ Kim Taehee ហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុតដឹងភេទកូនក្នុងផ្ទៃរបស់ Rain និង​ Kim Taehee ហើយ

26/10/2017
ក្រោយពីរៀបអាពាហ៍ពិពាហ៍ជាមួយគ្នារួចមក នាង Kim Tae Hee និង លោក Rain នៅតែបន្តសកម្មភាពសិល្បៈ ជាពិសេសគឺ Kim Tae Hee ដែលកំពុងមានទម្ងន់ ធ្វើឲ្យស្នេហាពួកគេកាន់តែមានភាពផ្អែមល្ហែម និងល្អូកល្អឺន។ ជារឿយៗ តារាចម្រៀងប្រុសរូបនេះ តែងតែចាំយកចិត្តភរិយាជាពិសេស ក្នុងកំឡុងពេលពរពោះ មិនដែលទាស់ចិត្តឡើយ។
ជាក់ស្ដែង រំលងផុតពេលមិនយូរប៉ុន្មាននេះ Rain ក៏បានប្រកាសឲ្យដឹងថា ទារកសំណព្វចិត្តដែលនៅក្នុងផ្ទៃរបស់ភរិយាគឺដឹងភេទហើយ។ យោងតាមគណនី Instagram របស់ Rain បានឲ្យដឹងថា កូនរបស់លោកគឺជាកូនស្រីមួយរូប។ គួរបញ្ជាក់ផងដែរថា គូស្នេហ៍ដ៏អស្ចារ្យមួយនេះ គឺបានរៀបមង្គលការកាលពីដើមឆ្នាំកន្លងទៅនេះ ហើយមានទទួលបានដំនឹងល្អមានគភ៌ក្នុងខែឧសភាផងដែរ៕