អ្នកធ្វើ Vlog មួយរូប បានបញ្ចេញវីដេអូខ្លីមួយបង្ហាញអំពីរូបរាង និងដំណើរការរបស់ iPhone X នៅពេលដែលនាងទៅលេងឪពុករបស់ខ្លួននៅទីស្នាក់ការថ្មីរបស់ Apple។ Apple ហាក់មិនពេញចិត្តនឹងវីដេអូនេះដោយបានសហការជាមួយ YouTube លុបវីដេអូនេះចោលភ្លាមៗ។
ប៉ុន្តែសំណាងល្អវីដេអូទាំងមូលត្រូវបានគណនីមួយ Upload ជាថ្មីម្ដងទៀត។ ក្នុងវីដេអូមានបង្ហាញត្រួសៗពីការឌីហ្សាញ, ការបើកកាមេរ៉ា, បើកកម្មវិធីមួយចំនួនដូចជាប្រតិទិន រួមទាំងបង្ហាញពី Animoji ផងដែរ។
ទស្សនាវីដេអូខាងក្រោមឲ្យហើយទៅ មុនពេល Apple បញ្ចេញសកម្មភាពម្ដងទៀត ៖
បញ្ជាក់ថា iPhone X នឹងបើកទទួលការកុម្ម៉ង់នៅថ្ងៃទី ២៧ ខែតុលា នេះសម្រាប់ប្រទេសមួយចំនួន ហើយនឹងមានចេញលក់ជាផ្លូវការនៅថ្ងៃទី ៤ ខែវិច្ឆិកា៕
ប្រភព៖ PhoneArena ប្រែសម្រួល៖ ឡៃហ៊ាង
