ស្ថាបនិក​ ​Apple​ ​លោក​​ Wozniak​ ​អត់​ជ្រួលជ្រើម​ជាមួយ​ ​iPhone X - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្ថាបនិក​ ​Apple​ ​លោក​​ Wozniak​ ​អត់​ជ្រួលជ្រើម​ជាមួយ​ ​iPhone X

26/10/2017
លោក​ ​Steve Wozniak​ ​ដែល​ជា​សហ​ស្ថាបនិក​មួយ​រូប​ក្នុង​ចំណោម​ ​៣​ ​រូប​ផ្សេង​ទៀត​ ​ដែល​បង្កើត​ក្រុមហ៊ុន​ ​Apple​ ​បាន​បង្ហាញ​ពី​អារម្មណ៍​មិន​ជ្រួលជ្រើម​នឹង​ការ​ឡើង​ស៊េរី​ទិញ​​ iPhone X​ ​ត្រៀម​ចេញ​លក់​នៅ​ថ្ងៃ​ទី​ ​៣​ ​វិច្ឆិកា​ ​នេះ​ទេ។
លោក​ ​Steve Wozniak
Wozniak​ ​បាន​ថ្លែង​ថា​ខ្លួន​កំពុង​រីករាយ​ជាមួយ​ ​iPhone 8​ ​ដែល​ខ្លួន​ប្រើ​ ​ដោយ​បុរស​វ័យ​ ​៦៧​ ​ឆ្នាំ​រូប​នេះ​បង្ហើប​ស្រដៀង​គ្នា​ថា​ ​iPhone 8​ ​ក៏​ដូច​តែ​ ​iPhone 7​ ​ដែល​កូន​កាត់​តែ​មួយ​នៃ​ ​iPhone 6។ ចំពោះ iPhone X​ ​ឯ​ណោះ​វិញ​ ​លោក​មិន​មាន​គម្រោង​នឹង​ឡើង​ស៊េរី​ជាមួយ​វា​ឡើយ​ ​ខណៈ​ភរិយា​របស់​កាត់​ចង់​ប្រើ​ ​iPhone X។

ជា​ចុង​ក្រោយ​សម្រាប់​មតិ​លោក​ផ្ទាល់​ ​បាន​បញ្ចប់​ថា​គាត់​មិន​ទុក​ចិត្ត​ខ្លាំង​លើ​ប្រព័ន្ធ​ ​Face ID​ ​នៃ iPhone X​ ​ថា​ដំណើរការ​មិន​បាន​រលូន​ដូច​ដែល​ ​Apple​ ​រំពឹង​ទុក​ឡើយ។ បញ្ជាក់​ថា​ ​iPhone X​ ​នឹង​បើក​ឲ្យ​ ​Pre-Order​ ​នា​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ ​ជាមួយ​តម្លៃ​ ​៩៩៩ ដុល្លារ​ ​ម៉ូដែល​ទំហំ 64GB និង ១,១៤៩ ដុល្លារ ​ទំហំ 256GB នៃ​ជម្រើស​ពណ៌ ២ រួម​មាន​ទឹក​ប្រាក់​ ​និង​ប្រផេះ​ងងឹត៕


ប្រភព៖ PhoneArena ប្រែសម្រួល៖ ឡៃហ៊ាង