ពិត​ជា​សោក​ស្តាយ​ណាស់! U19 កម្ពុជា​ ចាញ់​ U19 ចិន ចុង​ម៉ោង​ទៅ​ហើយ​ ១-០​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពិត​ជា​សោក​ស្តាយ​ណាស់! U19 កម្ពុជា​ ចាញ់​ U19 ចិន ចុង​ម៉ោង​ទៅ​ហើយ​ ១-០​

24/10/2017
ក្រុម​បាល់ទាត់​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ​​ បាន​ចាញ់​ក្រុម​​យុវជន​ចិន​​អាយុ​ក្រោម​១៩​ឆ្នាំ​​​​ចុង​ម៉ោង​ដោយ​លទ្ធផល​ ១-០​ សម្រាប់​ការ​ប្រកួត​បើក​ឆាក​​​​ពូល​​ G រវាង​​ក្រុម​ទាំង​ពីរ​ក្នុង​​ពាន​ AFC U19 Championship ​​នៅ​កម្ពុជា។ ការ​ប្រកួត​​នេះ​ អ្នក​គាំទ្រ​សង្កេត​ឃើញ​ថា ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​​ធ្វើ​បាន​យ៉ាង​ល្អ​ទាំង​តំបន់​ការពារ បម្រើ និង​តំបន់​ប្រយុទ្ធ​ដោយ​ក្រុម​ទាំង​មូល​សហការ​គ្នា​បាន​យ៉ាង​ល្អ បើ​ទោះ​ជា​ចិន​ខ្លាំង​វាយ​សម្រុក​យ៉ាង​ណា​ក៏​ដោយ។
ក្រុមកម្ពុជា
វា​ស្ទើរ​តែ​អាច​និយាយ​ថា បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ០-០ ទៅ​ហើយ ពី​ព្រោះ​៩០​នាទី​បាន​បញ្ចប់​​។ ទោះ​បី​ជា​យ៉ាង​ណា យុវជន​ចិន​នៅ​តែ​រក​បាន​៣​ពិន្ទុ​ពេញ​ បន្ទាប់​ពី​មាន​សំណាង​ពេល​ម៉ោង​បន្ថែម​ដែល​ខ្សែ​ការពារ​កម្ពុជា និង​អ្នក​ចាំ​ទី​មិន​សូវ​យល់​ចិត្ត​គ្នា​ចូល​ទៅ​យក​បាល់​ព្រម​គ្នា ហើយ​ខ្សែ​ប្រយុទ្ធ​ចិន​ឆក​ឱកាស​បាន​ស៊ុត​ចូល​តែ​ម្តង៕
ក្រុម​ចិន