ក្រោយការបើកផ្លូវពីលោក ហ៊ុន សែននៅព្រឹកថ្ងៃអាទិត្យនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយតំណាងកម្មករនិយោជិតជាង៤ពាន់នាក់ នៅសាលមហោស្រពកោះពេជ្រ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបង្ហាញពីជំនឿថា ៩៩ភាគរយ គណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយ។
ក្នុងឱកាសនោះ ប្រមុខបក្សកាន់អំណាចបានប្រកាសស្វាគមន៍ចំពោះការចុះចូលជាមួយគណបក្សកាន់អំណាច ពីសំណាក់សមាជិកគណបក្សសង្គ្រោះជាតិ។ ភ្លាមៗក្រោយការប្រកាសនេះ តំណាងរាស្ត្រម្នាក់របស់គណបក្សប្រឆាំង គឺលោក ឡុង ប៊ុន្នី បានសរសេរលិខិតមួយផ្ញើជូនលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដើម្បីសុំចុះចូលជាមួគណបក្សប្រជាជន។
នេះបើតាមលិខិតរបស់លោក ឡុង ប៊ុន្នី ចុះផ្សាយលើគេហទំព័រ Fresh News នៅថ្ងៃអាទិត្យនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ មន្ដ្រីជាន់ខ្ពស់បក្សប្រឆាំង លោក ម៉ៅ មុនីវណ្ណ មិនទាន់អាចបញ្ជាក់ពីភាពច្បាស់លាស់នៃលិខិតនេះនៅឡើយទេ។នៅក្នុងលិខិតចុះថ្ងៃទី២២តុលានេះ លោក ឡុង ប៊ុន្នី បានលើកឡើងថា សំណើសុំចុះចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីលោកបានដឹងថា លោក កឹម សុខា ជាជនក្បត់ជាតិ។
តាមរយៈសំណើនេះ លោក ឡុង ប៊ុន្នី បានស្នើឲ្យលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ពិនិត្យនិងសម្រេច។សូមជម្រាបជូនថា សំណើសុំចុះចូលគណបក្សកាន់អំណាច ពីតំណាងរាស្ត្របក្សប្រឆាំងមណ្ឌលព្រៃវែងរូបនេះ ធ្វើឡើងជួនចំពេលដែលគណបក្សប្រឆាំងកំពុងតែប្រឈមមុខនឹងការរំលាយចោល។លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅព្រឹកថ្ងៃអាទិត្យនេះ បានបង្ហាញពីជំនឿថា គណបក្សសង្គ្រោះជាតិ ៩៩ភាគរយ នឹងត្រូវរំលាយចោល ហើយសហគមន៍អន្ដរជាតិមិនអាចដាក់សម្ពាធក្នុងរឿងនេះបានឡើយ។ ថ្លែងចំពោះមុខកម្មករនិយោជិតជាង៤ពាន់នាក់ នៅសាលមហោស្រពកោះពេជ្រ ប្រមុខបក្សកាន់អំណាចក៏បានបើកភ្លើងខៀវដល់សមាជិកគណបក្សសង្គ្រោះជាតិ តាំងពីមេឃុំចៅសង្កាត់ រហូតដល់តំណាងរាស្ត្រ ឲ្យចូលរួមរស់ជាមួយគណបក្សប្រជាជនផងដែរ។
បើតាមលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រសិនបើសមាជិកបក្សប្រឆាំងចុះចូល នោះពួកគេនឹងនៅតែអាចរក្សាតំណែងរបស់ខ្លួនដដែល។ជាការកត់សម្គាល់ ប៉ុន្មានម៉ោងក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដូច្នេះ លិខិតសុំចុះចូលរបស់ លោក ឡុង ប៊ុន្នី បានធ្លាក់មកភ្លាម។ ជាការឆ្លើយតប តាមរយៈសារព័ត៌មាន Fresh News លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសម្ដែងការស្វាគមន៍ និងអំពាវនាវឲ្យមានការចុះចូលបន្តទៀត។ជុំវិញប្រធានរឿងនេះ មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ បានបដិសេធមិនផ្ដល់ការអត្ថាធិប្បាយណាមួយទេ។
តំណាងរាស្ត្របក្សប្រឆាំងរូបនេះ មិនទាន់ជឿថា លិខិតសុំចុះចូលបក្សកាន់អំណាចរបស់លោក ឡុង ប៊ុន្នី ដែលចុះផ្សាយលើសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល Fresh News ជាលិខិតពិតឬក៏យ៉ាងណានៅឡើយ ដោយសារតែរហូតមកទល់ពេលនេះ គណបក្សសង្គ្រោះជាតិ មិនទាន់បានទទួលលិខិតលាលែងពីតំណែងរបស់លោក ឡុង ប៊ុន្នី នៅឡើយ។
បើតាមលោក ម៉ៅ មុនីវណ្ណ សមាជិកបក្សមួយអាចទៅរួមរស់ជាមួយគណបក្សថ្មីបាន ល្គឹកណាសមាជិកនោះ លាឈប់ពីគណបក្សចាស់ជាមុនសិន។វិទ្យុបារាំងអន្ដរជាតិមិនអាចសុំការបំភ្លឺពីលោក ឡុង ប៊ុន្នី នៅឡើយទេ គិតត្រឹមពេលនេះ ដោយសារទូរសព្ទលោកទាំងពីរខ្សែមិនអាចទាក់ទងបាន។
គួររំឭកជូនដែរថា ចាប់តាំងពីគណបក្សសង្គ្រោះជាតិប្រឈមមុខនឹងបណ្ដឹងរំលាយគណបក្សមក លោក ឡុង ប៊ុន្នី ជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទី១ហើយ ដែលសុំចុះចូលជាមួយគណបក្សប្រជាជន ខណៈតំណាងរាស្ត្រគណបក្សនេះមួយចំនួនទៀត លាលែងចេញពីតំណែងដោយសារជាប់ទោស មួយចំនួនជាប់បំពេញបេសកកម្មនៅក្រៅប្រទេស និងខ្លះទៀតត្រូវបង្ខំចិត្តភៀសខ្លួនទៅរស់នៅឯបរទេស។ ចំណែកប្រធានគណបក្ស លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសក្បត់ជាតិ៕អត្ថបទដកស្រង់ ទេព វណ្ណះ