Giggs ចាប់​អារម្មណ៍​ដឹក​នាំ Everton ឬ Leicester ដែល​ទើប​ដេញ​គ្រូចេញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Giggs ចាប់​អារម្មណ៍​ដឹក​នាំ Everton ឬ Leicester ដែល​ទើប​ដេញ​គ្រូចេញ

24/10/2017
Ryan Giggs បាន​និយាយ​ថា លោក​ចាប់​អារម្មណ៍​ចង់​​ចូល​ដឹក​នាំ​ក្រុម Leicester City ឬ Everton ដែល​កៅអី​អ្នក​ចាត់ការ​កំពុង​ទំនេរ។ សម្ដី​អតីត​កីឡាករ  Manchester United ប្រាប់​ Sky Sports កាល​ពី​ថ្ងៃ​ច័ន្ទ។
កាល​ពី​យប់​មិញ Everton បាន​សម្រេច​ដេញ​លោក Ronald Koeman ចេញ​ពី​តំណែង​ បន្ទាប់​ពី​ដឹកនាំ​ក្រុម​ធ្លាក់​ទៅ​តំបន់​គ្រោះ​ថ្នាក់​នៅ​រដូវ​កាល​នេះ។ Giggs វ័យ​៤៣​ឆ្នាំ​កំពុង​សម្លឹង​មើល​រក​តំណែង​​ជា​អ្នក​ចាត់ការ​ម្នាក់ ក្រោយ​ឈប់​ពី​បាល់ទាត់​កាល​ពី​ឆ្នាំ​២០១៤។ គ្រា​ឆ្នាំ​នោះ Giggs ក៏​ធ្លាប់​ទទួល​តំណែង​ដឹក​នាំ Man Utd បណ្ដោះអាសន្ន​ដែឬ ក្រោយ​ក្លឹប​បណ្ដេញ​​លោក David Moyes។

បន្ទាប់​ពី Leicester ដេញ​លោក Craig Shakespeare កាល​ពី​សប្ដាហ៍​មុន ហើយ Everton ប្រកាស​ចែក​ផ្លូវ​ជាមួយ Ronald Koeman លោក Giggs បាន​និយាយ​ថា៖ "ខ្ញុំ​គិត​ថា​ ខ្ញុំ​ពេញ​ចិត្ត​២​ក្រុម​នេះ។ Leicester ធ្លាប់​ជា​ម្ចាស់​ពាន Premier League កាល​ពី​២​ឆ្នាំ​មុន ឯ​ Everton ជា​ក្រុម​អស្ចារ្យ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ សម្រាប់​ខ្ញុំ​២​ក្លឹប​នេះ​ខ្ញុំ​ចាប់​អារម្មណ៍"៕


ប្រភព៖ ESPN FC