Essential Phone ធ្លាក់​ថ្លៃ​ ២០០ ដុល្លារ​ ព្រោះ​លក់​មិន​ដាច់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Essential Phone ធ្លាក់​ថ្លៃ​ ២០០ ដុល្លារ​ ព្រោះ​លក់​មិន​ដាច់

24/10/2017
ក្រុមហ៊ុន​ Essential បាន​កាត់​បន្ថយ​តម្លៃ​ស្មាតហ្វូន​ Essential Phone ​​​លក់​លើ​វិបសាយ​របស់​ខ្លួន​មក​នៅត្រឹម​ ៤៩៩ ដុល្លារ​ប៉ុណ្ណោះ​ ។ នេះ​ជា​ការ​​ទម្លាក់​តម្លៃ​ដល់​ ២០០ ដុល្លារ​ ពី​តម្លៃ​ដើម​ ៦៩៩​ ដុល្លារ។
ការ​ទម្លាក់​តម្លៃ​នេះ​គ្មាន​មូលហេតុ​អ្វី​ផ្សេង​ក្រៅ​ពី​ស្មាតហ្វូន​​នេះ​លក់​មិន​សូវ​ដាច់​នោះ​ទេ ជា​ពិសេស​ពេល​នេះ​ត្រូវ​ប្រឈម​មុខ​នឹង​ Google Pixel 2 និង​ Pixel 2 XL ទៀត​ផង។ វា​ជា​រឿង​ធម្មតា​​ដែល​តម្លៃ​ស្មាតហ្វូន​ Android ធ្លាក់​ចុះ​បន្តិច​ម្ដងៗ​តាម​ពេល​វេលា​ ប៉ុន្តែ​នេះ​ជា​ការ​ធ្លាក់​ថ្លៃ​ដ៏​លឿន​បំផុត​ ព្រោះ​ថា​ Essential Phone ចេញ​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ មិន​ដល់​ពីរ​ខែ​ផង។
ដើម្បី​ប៉ះប៉ូវ​ដល់​អតិថិជន​ដែល​បាន​ជាវ​ Essential Phone មុនៗ​ ក្រុមហ៊ុន​ក៏​មាន​ផ្ដល់​ជូន​នូវ​​កូដ​ Essential Store តម្លៃ​ ២០០ ដុល្លារ​ ដើម្បី​ប្រើ​សម្រាប់​ទិញ​ស្មាតហ្វូន​មួយ​ទៀត ឬ Module ផ្សេងៗ៕


ប្រភព៖ The Verge