ពិធីក្រុងពាលី នឹងបញ្ចុះបឋមសិលាកម្រោងផ្សាររាត្រីក្រុងបាត់ដំបង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពិធីក្រុងពាលី នឹងបញ្ចុះបឋមសិលាកម្រោងផ្សាររាត្រីក្រុងបាត់ដំបង

20/10/2017
(បាត់ដំបង): នៅថ្ងៃទី១៨ខែតុលាឆ្នាំ២០១៧ នារសៀលម៉ោង៣រសៀលនេះ នៅក្រុងបាត់ដំបងមានការប្រារព្ឋពិធីអបអរសាទរពិធីក្រុងពាលី នឹងបញ្ចុះបឋមសិលាគំរោងផ្សារាត្រីនៅក្រុងបាត់ដំបង,ដែលមានទីតាំងស្ថិតនៅខាងត្បូងនាគបាញ់ទឹក ដោយមានឯកឧត្តម ចន្ទ័ សុផលអភិបាលនៃគណ:អភិបាលខេត្តបាត់ដំបងអញ្ចើញចូលរួមជាអធិបតេយ នឹងមានការចូលរួមពីសាលាក្រុងបាត់ដំបងព្រមទាំងមន្រ្តីគ្រប់ជាន់ថ្នាក់ក្នុងក្រុងបាត់ដំបងផងដែរ,តាមប្រសាសន៍ឯកឧត្តមចន្ទ័ សុផលអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ក្នុងកម្មវិធីនោះថា
គំរោងសាងសង់ផ្សាររាត្រីនេះគឺធ្វើឡើងដើម្បីជួយទ្រទង់ដល់ប្រជាពលរដ្ឋទីទាល់ក្រអាចមានលទ្ធិភាពចូលទិញនូវវត្ថុអានុស្សាវរីយ៍បានដូចបងប្អូនប្រជាពលរដ្ឋនានានៅក្នុងបាត់ដំបងផងដែរនឹងដើម្បីជួយលំអរអោយមានសោភណ្ឌ័ភាពក្នុងទីក្រុង។
គំរោងសាងសង់ផ្សាររាត្រីក្រុងបាត់ដំបងនេះគឺជាគំរោងទ្រទ្រង់ជីវភាពទីក្រុងរបៀង(GMS Livihood Support for Corridor Towns Project)ក្រោមជំនួយឥតសំណងរបស់ធានាគាអភិវឌ្ឍន៍អាសីុ(ADB)ដែលផ្តល់ដោយមូនិធិជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្រ កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង៤នាទីរសៀលនេះផងដែរ។អត្ថបទ: លុយ សព្វសិទ្ធិ