តុលាការ​បន្ថែម​ទណ្ឌកមដាក់្ម​ទោស​ទណ្ឌិត​ម្នាក់​ ឡើង​ដល់​ទៅ១២១​ឆ្នាំ​ លើ​អំពើ​ប្លន់​ប្រដាប់​អាវុធ​ថែមទៀត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តុលាការ​បន្ថែម​ទណ្ឌកមដាក់្ម​ទោស​ទណ្ឌិត​ម្នាក់​ ឡើង​ដល់​ទៅ១២១​ឆ្នាំ​ លើ​អំពើ​ប្លន់​ប្រដាប់​អាវុធ​ថែមទៀត

20/10/2017
(ភ្នំពេញ) ​៖ ​ ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ ឃី ឆៃ កាលពី​ព្រឹក​ថ្ងៃទី២០​ ខែ​តុលា ឆ្នាំ២០១៧​នេះ បាន​ប្រកាស​សាលក្រម​សម្រេច​បន្ថែម​ទណ្ឌ​ទោស​ដល់​ទណ្ឌិត​ជន​ម្នាក់ ​នូវ​ទោស​ជាប់ពន្ធនាគារ​រយៈពេល​ ២៨​ ឆ្នាំ​ថែមទៀត ក្រោម​ការចោទប្រកាន់​ពី​បទ​ប្លន់​ប្រដាប់​អាវុធ ជា​ហេតុ​ធ្វើឱ្យ​ជន​ត្រូវ​ចោទ​ប្រឈមមុខ​ការ​ជាប់​ពន្ធនាគារ ​សរុប​រហូតដល់​ ១២១​ ឆ្នាំ។

ជនជាប់ចោទ ​ដែល​ចៅក្រម​តុលាការ​បន្ថែម​ទណ្ឌ​កម្ម​ទោស​នេះ ​ឈ្មោះ នុ​ជ សំណាង ហៅ​ សែន សំណាង ហៅ​វែង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​មុខរ​បរ​ជា​ចោរប្លន់​អាជីព។ សេចក្ដី​សម្រេច​របស់​ចៅក្រម​តុលាការ ​ធ្វើឡើង​នៅ​ចំពោះ​មុខ​ជនជាប់ចោទ និង ​បើកផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់។​

គួរ​រំលឹក​ថា កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៦ កន្ល​ង​ទៅ លោក​ចៅក្រម ​ជា សុខ​ចាន់​ដេ​ត បានប្រកាស​សាលក្រម​នូវ​សំណុំរឿង​ព្រហ្ម​ទណ្ឌ​ប្លន់​ប្រដាប់​អាវុធ​ចំនួន ​៧ ​ករណី​ ដែល​ប្រព្រឹត្ត​ដោយទណ្ឌិត​ឈ្មោះ នុ​ជ សំណាង ហៅ សែន សំណាង ហៅ​វែង ​ដោយ​សម្រេច​ផ្ដន្ទាទោសដាក់ពន្ធនាគារ​រយៈពេល​៤៩​ឆ្នាំ។

បន្ទាប់មក​តុលាការ​បាន​បន្ត​ជំនុំ​ជម្រះ​លើ​សំណុំរឿង​ប្លន់​ប្រដាប់អាវុធ ​ចំនួន ​៨ ​ករណី​ផ្សេងទៀត​ របស់​ទណ្ឌិត​ឈ្មោះ នុ​ជ សំណាង ​នេះ ​និង​ បក្ខពួក ដោយ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​បន្ថែម​រយៈពេល៤៤​ឆ្នាំ ហើយ​នៅថ្ងៃនេះ តុលាការ​បាន​បន្ថែម​ទណ្ឌកម្ម​ទោស​រយៈពេល ​២៨ ​ឆ្នាំ​ទៀត ធ្វើឱ្យ​ទណ្ឌិត​ឈ្មោះ​ នុ​ជ សំណាង ហៅ ​សែន សំណាង​ ម្នាក់​នេះ ​ត្រូវ​មានទោស​ជាប់ពន្ធនាគារ​ដល់​ទៅ ១២១ ​ឆ្នាំ ពិតជា​មហា​សែន​សំណាង​ដូច​ឈ្មោះ​មែន ៕