អបអរសាទរ​កូន​​ប្រុស​ទាំង​២​ សាន ស្រីឡៃ មាន​អ្នក​ឧបត្ថម្ភ​ឲ្យ​រៀន​ចប់​ថ្នាក់​ទី​១២​ហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អបអរសាទរ​កូន​​ប្រុស​ទាំង​២​ សាន ស្រីឡៃ មាន​អ្នក​ឧបត្ថម្ភ​ឲ្យ​រៀន​ចប់​ថ្នាក់​ទី​១២​ហើយ

20/10/2017
​ក្រុម​ហ៊ុន​​ហង្ស​មាស​ បាន​បង្ហោះ​សារ​​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ របស់​ខ្លួន​ថ្លែង​អំណរ​គុណ​ដល់​សាលា​អន្តរជាតិ​​អាមេរិក​កាំង​ប្រ៊ិជ​ ដែល​បាន​ផ្ដល់​អាហារូបករណ៍​ដល់​កូន​ប្រុស​ទាំង​២​​ របស់អ្នក​នាង សាន ស្រីឡៃ​ ឲ្យ​រៀន​ចប់​ដល់​ថ្នាក់​ទី​១២​។
ផលិតកម្ម​ខាង​លើ​​បាន​រៀប​រាប់​ថា​៖​" ក្រុម​ហ៊ុន​ហង្ស​មាស​គ្រុប​ និង​ក្រុម​គ្រួសារ​នៃ​សព​អ្នក​នាង សាន ស្រីឡៃ សូម​គោរព​ថ្លែង​អំណរ​គុណ​ដល់​សាលា​អន្តរជាតិ​អាមេរិក​កាំង​ប្រ៊ិជ​ ដែល​បាន​ផ្ដល់​អាហារូបករណ៍​ដល់​កូន​ប្រុស​ទាំង​២ របស់​សព​អ្នក​នាង សាន ស្រីឡៃ រហូត​រៀន​ចប់​ថ្នាក់​ទី​១២"។

បន្ទាប់​ពី​ឃើញ​សាលា​អន្តរជាតិ​ខាង​លើ​​ ជួយ​ឧបត្ថម្ភ​ដល់​កូន​ប្រុស​ទាំង​ពីរ​របស់​អ្នកនាង​ សាន ស្រីឡៃ មហា​ជន​ជា​ច្រើន​ក៏​បាន​ចូល​រួម​​អបអរសាទរ​តាម​រយៈ​ Comment ផង​ដែរ​។

គួរ​បញ្ជាក់​ថា​អ្នកនាង សាន ស្រីឡៃ បាន​ស្លាប់​បាត់​បង់​ជីវិត​កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ តុលា ឆ្នាំ ២០១៧ ដោយបុរស​ជា​ប្ដី​បាញ់​សម្លាប់​ នៅ​ហាង​កែ​សម្ផស្ស​មួយ​កន្លែង ស្ថិត​បណ្ដោយ​ផ្លូវ​លេខ​៣៦០ ក្នុង​សង្កាត់​បឹង​កេង​កង១ ខណ្ឌ​ចំការមន។ សម្រាប់​បុណ្យ​ ៧ ថ្ងៃ​វិញ​ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​​ វត្ត​ទូលទំពួង​ ត្រូវ​នឹង​ថ្ងៃ​សៅរ៍​ ទី២១ តុលា ស្អែក​នេះ​ ៕​​​​​