ទូរសព្ទ Galaxy Note 8 បានបំបែកកំណត់ត្រាម្ដងរួចមកហើយពេលបញ្ជាកុម្ម៉ង់ទិញទុកមុនពេលចេញលក់ផ្លូវការហើយឥឡូវនេះវានៅតែប្រតិបត្តិការល្អដដែលក្នុងរយៈពេលប៉ុន្មានសប្ដាហ៍បន្ទាប់ពីដាក់លក់ផ្លូវការ ។
Galaxy Note 8 ទំហំម៉ាស៊ីន ៦៤GBគឺជាស្មាតហ្វូនលក់ដាច់ខ្លាំងជាងគេបំផុតនៅកូរ៉េខាងត្បូងក្នុងសប្ដាហ៍ទី២នៃខែតុលា ។ ក្រុមហ៊ុន ATLAS Research & Consulting និយាយថា បន្ទាប់ពីមានការកក់ទុកផលិតផល Galaxy Note 8 ចំនួន ៨៥០ ០០០ គ្រឿងក្រុមហ៊ុន Samsung នៅតែរក្សាការលក់ចេញចន្លោះពី ២០ ០០០ ទៅ ៣០ ០០០ គ្រឿងក្នុងសប្ដាហ៍ទី៤នៃខែកញ្ញា ។
ដោយឡែកសម្រាប់ខែតុលាវិញក្រុមហ៊ុនបន្តលក់ដាច់ Galaxy Note 8 ប្រហែល ១០ ០០០ ទៅ ២០ ០០០ គ្រឿងក្នុង១ថ្ងៃហើយក្រុមហ៊ុននិយាយថា ផ្អែកលើតួលេខនេះស្រដៀងទៅនឹងប្រតិបត្តិការលក់របស់ Galaxy S8 ដែលលក់ក្នុងរយៈពេល ៦ ខែដំបូងឆ្នាំ ២០១៧ ។ ក្រុមហ៊ុន Strategy Analytics និយាយថា យោងលើអត្រាលក់ Galaxy Note 8 នេះមិនយូរមិនឆាប់ក្រុមហ៊ុន Samsungនឹងឈានដល់ការលក់ ១០ លានគ្រឿងនៅចុងឆ្នាំ ២០១៧ ៕
ប្រភព៖ GSMarena
