សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាលើកទី៩ និតិកាលទី៥ បន្ត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាលើកទី៩ និតិកាលទី៥ បន្ត

16/10/2017
ភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាលើកទី៩ និតិកាលទី៥ បន្តទៀត បន្ទាប់ពីការបើកសម័យប្រជុំរដ្ឋសភាលើកទី៩ និតិកាលទី៥នៅថ្ងៃទី១២ តុលា ២០១៧ កន្លងទៅ នៅវិមានរដ្ឋសភាជាតិ ។
សម័យប្រជុំរដ្ឋសភាលើកទី៩ និតិកាលទី៥ បន្តនេះ នឹងពិភាក្សាលើរបៀបវារៈបន្ថែមមួយចំនួនទៀតដូចខាងក្រោម៖
៥) ការពិភាក្សា និងអនុម័តសេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ ។
៦) ការពិភាក្សា និងអនុម័តសេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា ។
៧) ការពិភាក្សា និងអនុម័តសេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ ។
៨) ការពិភាក្សា និងអនុម័តសេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
៩) ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងស្ដីពីការទទួលស្គាល់លើសុពលភាពនៃប្រកាសនីបត្រកក្កកម្មអ៊ឺរ៉ុប រវាងរាជរដ្ឋភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាសនីបត្រកក្កកម្មអ៊ឺរ៉ុប ។
១០) ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា១៣៦ នៃច្បាប់ស្ដីពីប្រកាសនីបត្រកក្កកម្ម វិញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស/រកម/០១០៣/០០៥ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣ ។
១១) ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្ម មាត្រា៦ មាត្រា៤១ មាត្រា៤២ មាត្រា៤៣ និងមាត្រា៩៥ នៃច្បាប់ស្ដីពីជលផល ដែលត្រូវប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៦/០១១ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦ ។
សម្រាប់លទ្ធផលនៃកិច្ចប្រជុំ នឹងជម្រាបជូននៅពេលក្រោយ ៕

ប្រភព៖ Page Samdech Hun Sen, Cambodian Prime Minister