បន្ទាប់ពីការធ្វើជាដៃគូសហការ ជាមួយឧស្សាហកម្មអាហារនៅក្នុងសហរដ្ឋអាមេរិកដូចជា EatStreet, Delivery.com, DoorDash, ChowNow, Olo, Zuppler and Slice និងតេស្តសាកល្បងជាង ១ ឆ្នាំមុន រួចមក Facebook បានសម្រេចដាក់ឲ្យប្រើដោយផ្លូវការ។ មុខងារនេះអាចជំនួសវិបសាយ ឬកម្មវិធីកុម្ម៉ង់អាហារតាមអនឡាញផ្សេងៗ ដែលតម្រូវឲ្យចុះឈ្មោះជាមុនជាដើម។
ចំពោះរបៀបប្រើ អ្នកគ្រាន់តែចុចបើក Facebook លើ Menu រួចអូសចុះក្រោម ហើយយកពាក្យថា "Order Food” ធ្វើការជ្រើសរើសហាងអាហារនិងម្ហូបដែលអ្នកពេញចិត្តជាការស្រេច។
មុខងារ Order Food លើ Facebook ផ្ទាល់
បញ្ជាក់៖ មុខងារនេះមិនទាន់ដាក់ឲ្យប្រើនៅខ្មែរទេ សង្ឃឹមថានឹងអាចបង្ហាញខ្លួននៅពេលឆាប់ៗ៕
ចង់ដឹងច្បាស់ ទស្សនាវីដេអូខាងក្រោម(ចុចលើពាក្យ Facebook)៖
ប្រភព៖ Techcrunch