បង្ក្រាប​បាន​មុខសញ្ញា​ចែកចាយ​សារធាតុ​ញៀន​៣​នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បង្ក្រាប​បាន​មុខសញ្ញា​ចែកចាយ​សារធាតុ​ញៀន​៣​នាក់

11/10/2017
ខេត្តព្រះវិហារ ៖ ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១​.​៣០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧ ពី​បទ​ចែកចាយ សារធាតុ​ញៀន ស្ថិត​នៅ​ចំណុច​ភូមិ​វាល​ធំ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។
លោក​អនុសេនីយ៍ឯក ជុន បូ​រ៉ា មេបញ្ជាការ​រង​ទទួល​បន្ទុក​ការងារ​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​ថា ដោយ​មាន ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ផង​នោះ​កម្លាំង​កង​អាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ចំនួន​៩​នាក់ ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ត្រី ពេជ្រ សុ​ភី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ក្រោម​កា​សម្របសម្រួល​ពី​លោក ស្រេង ម៉េ​ង​ស្រ៊ុ​ន ព្រះរាជ​អ​ជ្ញា​រង​សាលាដំបូង​ខេត្តព្រះវិហារ​បាន​ឆ្មក់​ទៅ​បង្ក្រាប​បាន​មុខសញ្ញា​ចែកចាយ និង​រក្សា​ទុក​សារធាតុ​ញៀន​បាន​ចំនួន​៣​នាក់ និង​ធ្វើការ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ជនសង្ស័យ និង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ស​ថ្លា​ម៉ា​ទឹកកក​ចំនួន​២៣​កញ្ចប់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន លុយ​ខ្មែរ​ចំនួន​២៤៦០០០៛ ទូរ​សព្ទ​ដៃ​៣​គ្រឿង ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​១ ម៉ូតូ​២​គ្រឿង រួម​ទាំង​សម្ភារ​វិច​ខ្ចប់​មួយ​ចំនួន ។
លោក​អនុសេនីយ៍ឯក ជុន បូ​រ៉ា បាន​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៣​នាក់​រួម​នឹង​វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ស្រុក​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ៕