បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈខ្លី ចរន្តរត់ភៀសខ្លួនបានចាប់កំរើកជាថ្មីនៅភូមា ! ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាទាំងហ្វូងៗបាននាំគ្នារត់ទៅដល់បង់ក្លាដែសជាថ្មីទៀត នៅថ្ងៃពុធនេះ។ បើតាមសំដីសាក្សីជាច្រើន អ្នកភៀសខ្លួនលើកនេះ គឺជាការរត់គេចពីប្រតិបត្តិការថ្មី មួយទៀតរបស់យោធាភូមា។ភាពស្ងប់ស្ងាត់ពិតជាមានមែន នៅចុងខែកញ្ញា ក្នុងខណៈដែលពិភពលោកផ្តើមចាប់អារម្មណ៍ខ្លាំងនឹងវិបត្តិរ៉ូហ៊ីងយ៉ានេះ ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង សកម្មភាពរត់ភៀសខ្លួនបានកំរើកខ្លាំងឡើងវិញ ដោយរាប់ឃើញមានជនភៀសខ្លួនប្រមាណពី ៤ទៅ៥ពាន់នាក់ នាំគ្នាឆ្លងព្រំដែនជាថ្មីទៀតចូលបង់ក្លាដែស ក្នុងមួយថ្ងៃៗ។
នេះបើតាមប្រភពអាជ្ញាធរមូលដ្ឋានជនភៀសខ្លួនថ្មី បានរៀបរាប់ថាថ្វីបើអាជ្ញាធរភូមិស្រុក បានធានាអះអាងអំពីសុវត្ថិភាព និងសន្តិសុខមែន ប៉ុន្តែចាប់ពីនៅចុងសប្តាហ៍នេះមក ពួកយោធាភូមាបានបើកប្រតិបត្តិការបណ្តេញជនជាតិរ៉ូហ៊ីងយ៉ាចេញពីផ្ទះ ពីផ្ទះមួយទៅផ្ទះមួយ ហើយដុតបំផ្លាញផ្ទះសម្បែងនោះចោល ទើបពួកគេចាប់ផ្តើមរត់ចោលភូមិ យ៉ាងដូច្នេះ។
ជនភៀសខ្លួនថ្មី បានរៀបរាប់ថាថ្វីបើអាជ្ញាធរភូមិស្រុក បានធានាអះអាងអំពីសុវត្ថិភាព និងសន្តិសុខមែន ប៉ុន្តែចាប់ពីនៅចុងសប្តាហ៍នេះមក ពួកយោធាភូមាបានបើកប្រតិបត្តិការបណ្តេញជនជាតិរ៉ូហ៊ីងយ៉ាចេញពីផ្ទះ ពីផ្ទះមួយទៅផ្ទះមួយ ទីប្រឹក្សាមូលដ្ឋានភាគខាងត្បូងបង់ក្លាដែស ក៏យល់ថារលកលំហូរជនភៀសខ្លួនថ្មីនេះបណ្តាលមកតែពីមានការគំរាមកំហែងពីពួកយោធាភូមាដែរ។
ផ្សែងខ្មៅខ្មួលខ្មាញ់ហុយទ្រលោម នៅភូមា ដែលត្រូវបានមើលឃើញតាំងពីបង់ក្លាដែស គឺទំនងជាការអនុវត្តនយោបាយដុតយកដី បំផ្លាញភូមិរបស់រ៉ូហ៊ីយ៉ា របស់ពួកយោធាភូមា។ នេះបើតាមពាក្យចោទប្រកាន់របស់អង្គការការពារសិទ្ធិមនុស្សAmnesty International។ប៉ុន្តែបើតាមប្រព័ន្ធឃោសនាព័ត៌មានផ្លូវការភូមា ជនជាតិរ៉ូហ៊ីងយ៉ាបានសម្រេចចិត្តរត់ភៀសខ្លួនដោយចិត្តឯងទេ បើទោះបីជាអាជ្ញាធរបានប្រកាសធានាសន្តិសុខលើពួកគេយ៉ាងណាក៏ដោយ។សូមបញ្ជាក់ថាក្រោយពីកងទ័ពភូមាបានបើកប្រតិបត្តិការបង្ក្រាបពួកឧទ្ទាមរ៉ូហ៊ីងយ៉ា ថ្ងៃទី២៥សីហាមក មានជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាងកន្លះលាននាក់បានរត់ភៀសខ្លួនទៅដល់បង់ក្លាដែសជិតខាង ដែលមានជនភៀសខ្លួនរ៉ូហ៊ីយ៉ាងស្រាប់ប្រមាណជាងបីសែននាក់រស់នៅក្នុងជំរំដ៏យ៉ាប់យឺន។
លំហូរជនភៀសខ្លួននេះ បានក្លាយជាវិបត្តិមនុស្សធម៌ដ៏ធំមិនធ្លាប់មាន។ ហើយប្រសិនបើយោធាភូមាពិតជាបើកប្រតិបត្តិការថ្មីបណ្តេញជនជាតិភាគតិចនេះមែន នោះផែនការមាតុភូមិនិវត្តន៍រ៉ូហ៊ីងយ៉ាមកភូមាវិញ ដែលណៃពិដោនិងដាកាកំពុងពិភាក្សាគ្នា នឹងមិនអាចសម្រេចបានឡើយ៕អត្ថបទដកស្រង់ ទេព វណ្ណះ