សហភាពអឺរ៉ុបបានអះអាងថា សមាជិកទាំងអស់មានសិទ្ធិប្រើកម្លាំងសមហេតុផល ដើម្បីការពារការអនុវត្តន៍ច្បាប់។
(ព្រុចសែល)៖ អនុប្រធានទី១ នៃគណៈកម្មាការអឺរ៉ុប លោក ហ្វ្រង់ ធីមមើម៉ាន់ (Frans Timmermans) បាននិយាយថា សមាជិកសហភាពអឺរ៉ុបទាំងអស់ មានសិទ្ធិប្រើប្រាស់កម្លាំងដែល «សមហេតុសមផល» ដើម្បីការពារការអនុវត្តន៍ច្បាប់។
នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today កាលពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់ លោក Frans Timmermans ធ្វើឡើងតែបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមនុស្សជាង ៨៤៤នាក់ បានរងរបួសដោយសារតែអំពើហិង្សា ប្រព្រឹត្តឡើងដោយប៉ូលិសអេស្ប៉ាញ នៅអំឡុងពេលព្យាយាមបញ្ឈប់ការបោះឆ្នោតប្រជាមតិប្រកាសឯករាជ្យ របស់តំបន់កាតាឡាន (Catalonia) កាលពីថ្ងៃអាទិត្យ ខណៈអង្គការសិទ្ធិមនុស្សបានថ្កោលទោសយ៉ាងខ្លាំង ចំពោះ ចំណាត់ការរបស់អាជ្ញាធរអេស្បាញ។
ថ្លែងទៅកាន់សភាអឺរ៉ុប លោក Timmermans បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាគឺជាកាតាព្វកិច្ចសម្រាប់រាល់រដ្ឋាភិបាលនានា ក្នុងការការពារនីតិរដ្ឋ ហើយជួនកាលវាក៏តម្រូវឱ្យប្រើប្រាស់កម្លាំងសមហេតុសមផលផងដែរ... ការគោរពច្បាប់មិនមែនជាជម្រើសនោះទេ តែរឿងជាចាំបាច់ត្រូវធ្វើ»។
គួរបញ្ជាក់ថា យោងតាមលទ្ធផលបោះឆ្នោតប្រជាមតិកាលពីថ្ងៃអាទិត្យ ប្រជាជនតំបន់កាតាឡានជាង ៩០ភាគរយ បានគាំទ្រឱ្យតំបន់ស្វយ័តមួយនេះ ផ្ដាច់ខ្លួនពីប្រទេសអេស្ប៉ាញ មិនតែប៉ុណ្ណោះ បើទោះជាមានការជំទាស់ និងការគំរាមពីទីក្រុងម៉ាឌ្រីតក៏ដោយ ក៏មេដឹកនាំតំបន់កាតាឡាន (Catalonia) អាចនឹងប្រកាសឯករាជ្យនេះ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕អត្ថបទដកស្រង់ ទេព វណ្ណះ