លោក​ ហ៊ុន​ ម៉ា​ណែត ស្នើ​ឲ្យ​រាយ​ការណ៍​ករណី​ទារ​លុយ​ជា​ថ្នូរ​នឹង​បាន​ចូល​បម្រើ​ទ័ព - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក​ ហ៊ុន​ ម៉ា​ណែត ស្នើ​ឲ្យ​រាយ​ការណ៍​ករណី​ទារ​លុយ​ជា​ថ្នូរ​នឹង​បាន​ចូល​បម្រើ​ទ័ព

06/10/2017
កូន​ប្រុស​ច្បង​របស់​លោក​នា​យក​រដ្ឋ​មន្ដ្រី ​ហ៊ុន ​សែន ​បាន​អំពាវ​នាវ​ឲ្យ​សា​ធារ​ណ​ជន​រាយ​ការណ៍ ប្រ​សិន​បើ​មាន​ករណី​ជន​ឆ្លៀត​ឱ​កាស​ទារ​លុយ​ទារ​កាក់ ​ពី​បេក្ខ​ជន ​ជា​ថ្នូរ​នឹង​ការ​បាន​ប្រ​ឡង​ជាប់ក្នុង​ក្រប​ខណ្ឌ​ក្រ​សួង​ការ​ពារ​ជាតិ​។ ការ​អំ​ពាវ​នាវ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្រ​សួង​ការ​ពារជាតិ ​ប្រ​កាស​ជ្រើស​រើស​ពល​ទា​ហាន​ជា​ច្រើ​ន​នាក់ ​ដើម្បី​បំ​ពេញ​ក្រប​ខណ្ឌ​ឲ្យ​យោ​ធា​ភូមិ​ភាគ​ទី១​ នៃ​កង​ទ័ព​ជើង​គោក​កម្ពុជា​​។ដោយ​ភ្ជាប់​នឹង​សេច​ក្តី​ជូន​ដំ​ណឹង​របស់​ក្រ​សួង​ការ​ពារ​ជាតិ​ស្តី​ពី​ការ​ទប់​ស្កាត់​​ករ​ណី​បុគ្គល​កេងចំ​ណេញ​ក្នុង​​ដំ​ណើរ​ការ​​ជ្រើស​រើស​​​ពល​ទាហាន​នោះ ​លោក​ ​ហ៊ុន ​ម៉ា​ណែត ​បាន​បង្ហោះ​សារ​លើបណ្ដាញ​ហ្វេស​ប៊ុក​របស់​លោក​កាល​ពី​ម្សិល​មិញ ដោយ​ស្នើ​ឲ្យ​ជួយ​ផ្សព្វ​ផ្សាយ​បន្ត ដើម្បី​រួមគ្នាទប់​ស្កាត់​អំពើ​អស​កម្ម​ដែល​អាច​បង្ក​ឡើង​ដោយ​បុគ្គល​ឆ្លៀត​ឱកាស​មួយ​ចំនួន​។

ដោយ​ភ្ជាប់​នឹង​សេច​ក្តី​ជូន​ដំ​ណឹង​របស់​ក្រ​សួង​ការ​ពារ​ជាតិ​ស្តី​ពី​ការ​ទប់​ស្កាត់​​ករ​ណី​បុគ្គល​កេងចំ​ណេញ​ក្នុង​​ដំ​ណើរ​ការ​​ជ្រើស​រើស​​​ពល​ទាហាន​នោះ ​លោក​ ​ហ៊ុន ​ម៉ា​ណែត ​បាន​បង្ហោះ​សារ​លើបណ្ដាញ​ហ្វេស​ប៊ុក​របស់​លោក​កាល​ពី​ម្សិល​មិញ ដោយ​ស្នើ​ឲ្យ​ជួយ​ផ្សព្វ​ផ្សាយ​បន្ត ដើម្បី​រួមគ្នាទប់​ស្កាត់​អំពើ​អស​កម្ម​ដែល​អាច​បង្ក​ឡើង​ដោយ​បុគ្គល​ឆ្លៀត​ឱកាស​មួយ​ចំនួន​។ក្នុង​សារ​នោះ លោក​ឧត្តម​សេនីយ៍​ឯក បាន​អំពាវ​នាវ​ឲ្យ​ផ្តល់​ព័ត៌​មាន​ទាក់​ទង​នឹង​ការ​ឆ្លៀតឱ​កាស​​ប្រ​ព្រឹត្តិ​អំ​ពើ​មិន​ប្រ​ក្រ​តី​ទាក់​ទង​នឹង​ការ​ជ្រើស​រើស​ពល​ទា​ហាន ​​ទៅ​កាន់​លេខ​ទូរ​ស័ព្ទ​ទាំង​៦ ​ខ្សែ​ដូច​ដែល​គណៈ​កម្ម​ការ​ជ្រើស​រើស​ពល​ទា​ហាន​បាន​ប្រ​កាស​ក្នុង​សេច​ក្តី​ជូន​ដំណឹង​។

ពាក់​ព័ន្ធ​នឹង​ការ​ទារ​លុយ​ពី​បេក្ខ​ជន​ប្រ​ឡង​ចូល​កង​ទ័ព​នេះ មាន​បុរស​ចំនួន​២​នាក់​ត្រូវ​បានតុ​លា​ការ​យោធា​ចាប់​ខ្លួន ​រួម​មាន​ វរៈសេនីយ៍​ឯក ​ហេង រិទ្ធី​និង ​វរៈ​សេនីយ៍​ត្រី ​ម៉ាន ​ម៉ាត់​។ ​អ្នកទាំង​ពីរ​ត្រូវ​បាន​​ចោទ​​បាន​​ទារ​ប្រាក់​ពី​បេក្ខ​ជន​ក្នុង​ម្នាក់​៥៥០​ដុល្លារ​។

ទាក់​ទង​នឹង​ការ​យក​លុយ​ជា​ថ្នូរ​នឹង​ការ​ប្រឡង​ជាប់​ចូល​​ក្រប​​ខណ្ឌ​កម្លាំង​ប្រដាប់​អាវុធ​នេះ​ដែរ កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ តុ​លា​ការ​ខេត្ត​កំពង់​ចាម ​បាន​បង្គាប់​ឲ្យ​ចាប់​ខ្លួន ​កូន​ប្រុស​លោកឧត្តម​សេនីយ៍​ផ្កាយ​៣ ​ហែម​ ថេង ​ឈ្មោះ​ ហែម ចរិយា ​រួម​ទាំង​ព្រះ​សង្ឃ​មួយ​អង្គ​ទៀត ​ដែល​ជាអ្នក​រត់​ការ​ពីបទ​ឆ​បោក​រឿង​ទារ​លុយ​ពី​អ្នក​ចង់​ចូល​បម្រើ​ការ​ក្នុង​ក្រប​ខណ្ឌ​ន​គរ​បាល​ជាតិ​។ការ​ចាប់​ខ្លួន​នោះ​ធ្វើ​ឡើង​តាម​បណ្ដឹង​របស់​ពល​រដ្ឋ​ចំនួន​៣១​នាក់ ដោយ​ចោទ​មន្ដ្រី​ន​គរ​បាលជាតិ​អន្ដោ​ប្រវេសន៍ លោក ​ហែម ចរិយា ថា ​បាន​ស៊ី​ដាច់​ប្រាក់​ប្រមា​ណ​ជាង​១៤​ម៉ឺន​ដុល្លារ​។​

មាត្រា​៣៥​នៃ​ច្បា​ប់​ប្រឆាំង​អំ​ពើ​ពុក​រលួយ ចែ​ង​ថា ​អំ​​ពើ​ប្រ​ព្រឹត្ត​ដោយ​រាជ​ការ​សា​ធារណៈ​ឬដោយ​ពល​រដ្ឋ​ដែល​ទទួល​អា​ណត្តិ​សា​ធារណៈ ដោយ​បាន​ប្រើ​ប្រាស់​មុខ​ងារ​របស់​ខ្លួន​​ដើម្បីទទួល​បាន​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​​នឹង​​ត្រូវ​ផ្តន្ទា​​ទោស​​​ដាក់​ពន្ឋគារ​ពី ២ឆ្នាំ​ដល់​​៥​ឆ្នាំ​និង​ពិន័យជា​ប្រាក់ពី ៤​លាន​រៀល​ទៅ ១០​លាន​​រៀល​។សម្រាប់​លោក​ស្រី​ ម៉ម ស៊ីថា ប្រ​ធាន​គណៈ​កម្ម​ការ​កម្ពុជា​ប្រឆាំង​អំ​ពើ​​ពុក​រ​លួយ​លើក​ជាយោ​បល់​ថា ដើម្បី​តម្លា​ភាព​ពិត​ប្រាកដ​គឺ​ត្រូវ​បង្កើត​គណៈ​កម្មា​ការ​ចម្រុះ​មួយ​ដែល​មាន​ភាព​ឯក​រាជ្យ មាន​ការ​ចូល​រួម​ពី​សង្គម​ស៊ីវិល និង​អង្គ​ភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រ​លួយ​ចូល​រួម​ដំ​ណើរ​ជ្រើស​រើសនេះ​។​លោក​ស្រី​ក៏​ចង់​ឃើញ​រដ្ឋ​ត្រូវ​មាន​វិ​ធាន​ការ​ជាក់​ស្តែង​ទៅ​លើ​អ្នក​​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ជាជា​ង​គ្រាន់​តែ​ជា​ការ​អំ​ពាវ​នាវ​៕អត្ថបទដកស្រង់ ទេព វណ្ណះ