អ
គ្គមេបញ្ជាការកងទ័ពហ្វីលីពីន ទើបបានប្រកាសនៅថ្ងៃទី ៥ តុលានេះថា ហ្វីលីពីន មានបំណង ចង់ក្លាយជាមិត្តដ៏ជិតស្និតរបស់អាមេរិកឡើងវិញ តាមរយៈកិច្ចសហការយោធា និងការធ្វើសមយុទ្ធយោធារួមគ្នា ជាដើម។ តែទន្ទឹមគ្នានេះ ហ្វីលីពីន ក៏មិនបានចាត់ទុក ចិន ជាសត្រូវដែរ។ គឺហ្វីលីពីន ជាមិត្តរបស់មហាអំណាចទាំងពីរនេះ។លោក Eduardo Ano អគ្គមេបញ្ជាការកងទ័ពជាតិ ហ្វីលីពីន បានថ្លែងថា ហ្វីលីពីន ប្រាថ្នា ក្លាយជាសម្ព័ន្ធមិត្តលំដាប់ទីមួយ របស់អាមេរិក។ សម្តីនេះ គឺលោកមេទ័ព បាននិយាយនៅក្នុងពិធី ប្រគល់អាវុធ ៣ពាន់ដើម និងគ្រាប់កាំភ្លើង ដែលជាជំនួយរបស់ចិន ក្នុងទឹកប្រាក់ប្រមាណជា ៣លាន២សែនដុល្លារអាមេរិក។មេបញ្ជាការកងទ័ពហ្វីលីពីនរូបនេះ បានបញ្ជាក់ថា លោកប្រធានាធិបតីហ្វីលីពីន ឌុយទែរតឺ មានបំណងចង់ឲ្យហ្វីលីពីន ក្លាយជាមិត្តល្អ និងសហការគ្នាដ៏កក់ក្តៅ ជាមួយអាមេរិក។ ក្នុងន័យនេះ ហ្វីលីពីន នឹងចង់បើកការសហការគ្នា ធ្វើសមយុទ្ធយោធា ជាមួយអាមេរិកឡើងវិញ និងឲ្យបានច្រើនដង ចាប់ពីឆ្នាំ២០១៨ទៅ។
មេបញ្ជាការរូបនេះបន្តថា សមយុទ្ធយោធារួមគ្នា រវាងអាមេរិក និងហ្វីលីពីន នឹងអាចសង្កត់ធ្ងន់ ទៅលើការបង្រ្កាបបណ្តាញភេរវកម្ម ព្រមទាំងការការពារព្រំដែនជាដើម។តែយ៉ាងណា មេបញ្ជាការកងទ័ពហ្វីលីពីន បានឆ្លៀតបន្ថែមថា លោកប្រធានាធិបតីឌុយទែរតឺ ក៏មានបំណងធ្វើជាមិត្តល្អរបស់ចិនដែរ។ ទាំងចិន ទាំងអាមេរិក សុទ្ធតែជាមិត្ត មិនមែនជាសត្រូវ របស់ហ្វីលីពីន ទេ។គួររំលឹកថា កាលពីឆ្នាំមុន ក្នុងពេលធ្វើទស្សនកិច្ចនៅប៉េកាំង លោកប្រធានាធិបតីឌុយទែរតឺ ធ្លាប់ទាំងបាននិយាយថា ហ្វីលីពីន បានលែងលះគ្នា ជាមួយអាមេរិកហើយ។
តែក្រោយមក លោកបានពន្យល់ថា មកពីលោកខឹង នឹងលោកអូបាម៉ា ដែលបានរិះគន់ប្រតិបត្តិការបង្រ្កាបបណ្តាញគ្រឿងញៀន នៅហ្វីលីពីន។
គួរកត់សំគាល់ថា លោកមេបញ្ជាការកងទ័ពហ្វីលីពីន បានប្រកាស ពីបំណងចងស្ពានមានមេត្រីជាមួយអាមេរិកឡើងវិញនេះ បន្ទាប់ពីលោកត្រលប់មកពីកោះហាវ៉ៃវិញ ដែលទីនោះ គាត់បានជួបជាមួយនឹងមេបញ្ជាការកងទ័ពជើងទឹកអាមេរិក ប្រចាំការនៅតំបន់ប៉ាស៊ីហ្វិក។គួរកត់សម្គាល់ដែរ ថា ការងាកត្រលប់ទៅសុំធ្វើជាមិត្ត របស់អាមេរិកវិញនេះ គឺបន្ទាប់ពីកងទ័ពអាមេរិក បានព្រមជួយសហការ ក្នុងយុទ្ធនាការរំដោះតំបន់ Marawi ពីដៃពួកឧទ្ទាមអ៊ីស្លាម ហើយមួយទៀត អាចមកពីបន្ទាត់នយោបាយរបស់រដ្ឋាភិបាលលោក ដូណាល់ ត្រាំ មានលក្ខណៈធូររលុងច្រើន ជាមួយនឹងហ្វីលីពីន ជាពិសេសទាក់ទិននឹងបញ្ហាសិទ្ធិមនុស្ស។
តែយ៉ាងណា គេមិនប្រាកដថា ចិននឹងសប្បាយចិត្តទេ ជាមួយនឹងការប្រកាស សុំស្នេហ៍អាមេរិកសារជាថ្មី របស់ហ្វីលីពីននាពេលនេះ៕អត្ថបទដកស្រង់ ទេព វណ្ណះ