Lewandowski ចារ​ឈ្មោះ​ខ្លួន​ឯង​ក្នុង​បញ្ជី Top Score​ នៅ​ជម្រើស​ជាតិ​ប៉ូឡូញ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Lewandowski ចារ​ឈ្មោះ​ខ្លួន​ឯង​ក្នុង​បញ្ជី Top Score​ នៅ​ជម្រើស​ជាតិ​ប៉ូឡូញ​

06/10/2017
Robert Lewandowski បាន​ក្លាយ​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​នៅ​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ​ក្រោយ​ស៊ុត​បាន​៣​គ្រាប់​ទល់​នឹង​ជម្រើស​ជាតិ​អាមេនី​​។
Wlodzimierz Lubanski
កំពូល​ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​បាន​បំបែក​កំណត់ត្រា​វីរបុរស​ខ្លួន Wlodzimierz Lubanski ​ដែល​រក​បាន​៤៨​គ្រាប់​ឲ្យ​ជម្រើស​ជាតិ​។ មុន​ជ័យ​ជម្នះ​ ៦-១ លើ​អាមេនី​ Lewandowski មាន​៤៧​គ្រាប់​ពោល​គឺ​ចាញ់​ Lubanski ១​គ្រាប់​ប៉ុន្តែ​ក្រោយ​ស៊ុត​ Hat-trick ធ្វើ​ឲ្យ​រូប​គេបាន​៥០​គ្រាប់​ហើយ​ និង​នៅ​មាន​ឱកាស​រក​បាន​បន្ថែម​ទៀត​​។
ជម្រើស​ជាតិ​ប៉ូឡូញ​បច្ចុប្បន្ន​ឈរ​លេខ​មួយ​ក្នុង​តារាង​ជម្រុះ​ World Cup ពូល E របស់​ទ្វីប​អឺរ៉ុប​មាន​ភាគរយ​ខ្ពស់​ជាង​គេ​ក្នុង​ការ​ឆ្ពោះ​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​បើ​សិន​ឈ្នះ​ឬ​ក៏​ស្មើ​ប្រកួត​ចុងក្រោយ៕
Lewandowski


ប្រភព៖ theguardian