ភ្ញាក់ផ្អើល​ពេល​ដឹង​ថាតែ​បៃ​តង​មានគុណប្រយោជន៍​ច្រើន​ដល់​ថ្នាក់​នេះ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ភ្ញាក់ផ្អើល​ពេល​ដឹង​ថាតែ​បៃ​តង​មានគុណប្រយោជន៍​ច្រើន​ដល់​ថ្នាក់​នេះ!

05/10/2017
កន្លង​មក​យើង​ក៏​ដឹង​ដែល​ថា​ តែ​បៃតង​ត្រូវ​បាន​​គេទទួល​ស្គាល់​ជា​តែ​ម្យ៉ាង​ដែល​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ ហើយ​អ្វី​ដែល​ពិសេស​គឺ​​សារៈសំខាន់​នៃតែ​នេះ​ បាន​ផ្ដល់​ឲ្យ​យើង​តែ​ម្ដង៖

១. ស្រក​ទម្ងន់៖ តែ​បៃតង​ការ​រំលាយ​អាហារ​បាន​យ៉ាង​ល្អ​​ ដែល​អាច​ជួយ​ដុត​បំផ្លាញ​កាឡូរី​ និង​សារជាតិ​ខ្លាញ់​ដែល​មិន​ល្អ​ពី​ក្នុង​រាង​កាយ​យើង។
រូបតំណាង
២. ប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម៖ តែ​បៃតង​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ និងបញ្ចុះ​​ការ​កើន​ឡើង​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ក្រោយ​ពេល​ដែល​យើង​ទទួលទាន។ លើស​ពី​នេះ​វា​អាច​រារាំង​ការ​កើន​ឡើង​នូវ​ជាតិ​អាំង​ស៊ុយ​លីន​ និង ការ​ផ្ទុក​សារជាតិ​ខ្លាញ់​ក្នុង​ខ្លួន​យើង។

៣. ប្រឆាំង​នឹង​ជំងឺ​បេះដូង៖ ជួយ​រក្សា​ឲ្យ​យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រសើរ​មួយ​ដែល​អាច​ទប់ទល់​នឹង​ការ​ផ្លាស់​ប្ដូរ​​នៃ​សម្ពាធ​ឈាម​ ដើម្បី​ធ្វើ​ឲ្យ​បេះដូង​មាន​ដំណើរ​ការ​ល្អ​ ហើយ​​វា​ថែម​ទាំង​ អាច​ការពារ​ការ​ការ​កក​ឈាម​ ដែល​ជា​មូល​ហេតុ​ចម្បង​នៃ​ការ​គាំង​បេះដូង។

៤. ទប់​ស្កាត់​ជំងឺ​មហា​រីក​បំពង់​អាហារ​៖ វា​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​បំពង់​អាហារ​។ ព្រោះ​សារជាតិ​ដែល​មាន​នៅ​ក្នុង​តែ​បៃតង​អាច​សម្លាប់​កោសិកា​មហារីក​ទូទៅ​ក្នុង​ជាលិកា​ដែល​ធ្វើ​ឲ្យ​ជាលិកា​យើង​មាន​សុខភាព​ល្អ​ឡើង​វិញ​បាន។

៥. កាត់​បន្ថយ​កូឡេស្តេរ៉ុល​៖ ជួយ​កាត់​បន្ថយ​កូឡេស្តេរ៉ុល​អាក្រក់​ដែល​មាន​ក្នុង​ឈាម​ និង​ធ្វើ​ឲ្យ​មាន​សមាមាត្រ​នៃ​កូឡេស្តេរ៉ុល​ប្រសើរ​ឡើង។


៦. ជំនួយ​កោសិកា​ខួរ​ក្បាល ៖ តែ​បៃតង​បាន​ការពារ​កោសិកា​ខួរ​ក្បាល​ពី​ការ​ស្លាប់​ និង​ស្ដារ​ឡើង​វិញ​នូវ​កោសិកា​ខួរក្បាល​ណា​ដែល​ខូចខាត​ ឲ្យ​ទៅ​ជា​ប្រសើរ​ឡើងវិញ។

៧. ការពារ​ជំងឺ​ពុក​ធ្មេញ៖ ការ​សិក្សា​បាន​បង្ហាញ​ថា​សារធាតុ​មាន​ក្នុង​តែ​បៃតង​អាច​ប្រឆាំង​អុកស៊ីតកម្ម​ និង​សារធាតុ​គីមី​ ​ហើយអាច​បំផ្លាញ​បាក់តេរី​​ព្រម​ទាំង​មេរោគ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​បំពង់​ក​ ធ្មេញ​ និង មាត់​ធ្មេញ។

៨. សម្រួល​ដល់​សម្ពាធ​ឈាម៖ ការ​ទទួលទាន​តែ​បៃតង​ត្រូវ​បាន​គេ​ដឹង​ថា​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់។

៩. ព្យាបាល​ជំងឺ​ធ្លាក់​ទឹក​ចិត្ត៖ Theanine​ ​គឺ​អាស៊ីដ​អាមីណូ​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ស្លឹក​តែ​ ដែល​វា​ជា​សារធាតុ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរស្រាល​ ស្រស់​ថ្លា​ និង​អត្ថ​ប្រយោជន៍​​ជា​ច្រើន​ទៀត​ចំពោះ​អ្នក​ផឹក​តែ​នេះ។

១០. ថែ​រក្សា​ស្បែក​៖ តែ​បៃតង​អាច​ជួយ​​បំបាត់​ស្នាម​ជ្រីវជ្រួញ និង​កោសិកា​ចាស់​ៗ​ដែល​បណ្ដាល​ឲ្យ​អ្នក​ចាស់​មុន​អាយុ។ មិន​តែ​ប៉ុណ្ណោះ​វា​ជួយ​ទប់​ស្កាត់​កម្ដៅ​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​ស្បែក​យើង​ខូច​ទៀត​ផង។
១១. ប្រឆាំង​មេរោគ​​និង​បាក់តេរី៖ តែ​បៃ​តង​អាច​សម្លាប់​មេរោគ​ និងបាក់តេរី​ដែល​មាន​ក្នុង​ខ្លួន​យើង​ ហើយ​វា​។ មាន​ប្រសិទ្ធិភាព​សម្រាប់​ការ​ព្យាបាល​​ជំងឺ​ឱកាស​និយម​ជា​ច្រើន​ទៀត។


ប្រភព៖ lifehack