វិធី​ញ៉ាំ​៥​យ៉ាង ជួយ​​រក្សា​រាង ១០​ឆ្នាំ​ទៀត​ក៏​មិន​ភ័យ​ឡើង​គីឡូ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

វិធី​ញ៉ាំ​៥​យ៉ាង ជួយ​​រក្សា​រាង ១០​ឆ្នាំ​ទៀត​ក៏​មិន​ភ័យ​ឡើង​គីឡូ

05/10/2017
ការ​ដែល​មាន​រាង​ស្អាត មិន​ឡើង​គីឡូ មិន​មែន​មក​ពី​កត្តា​រាងកាយ​មនុស្ស​ទេ តែ​វា​កើត​ឡើង​ដោយ​សារ​​ទម្លាប់​នៃ​ការ​រស់​នៅ និង​ញ៉ាំ​ត្រឹម​ត្រូវ​។ ​ខាង​ក្រោម​នេះ គឺ​ជា​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​នារី​អាច​អនុវត្ត​បាន​ជាមួយ​ទម្លាប់​នៃ​ការ​ញ៉ាំ ដោយ​មិន​ភ័យខ្លាច​ពី​ការ​ឡើង​ទម្ងន់​ និង​នៅ​តែ​មាន​សុខភាព​ល្អ​។
១- ញ៉ាំ​អាហារ​សម្រន់​ខ្លះ​ក្នុង​ពេល​បាយ​៖
កុំ​គិត​ថា ការ​ញ៉ាំ​អាហារ​នឹង​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់​ ព្រោះ​បើ​អ្នក​វៃ​ឆ្លាត​ក្នុង​ការ​ញ៉ាំ វា​នឹង​មិន​បណ្ដាល​ឱ្យ​ខូច​រូបរាង​ទេ​។ គួរ​ចៀសវាង​អាហារ​ណា​ដែល​មិន​ល្អ​សម្រាប់​សុខភាព ឬ​ក៏​អាច​ញ៉ាំ​អាហារ​សម្រន់​ខ្លះ​មុន​ពេល​បាយ វា​នឹង​អាច​ជួយ​កាត់​បន្ថយ​អារម្មណ៍​ឃ្លាន ហើយ​មិន​នាំ​ឱ្យ​អ្នក​ញ៉ាំ​អាហារ​ឆ្អែត​ជ្រុល​។

២- គ្រប់​គ្រង​របប​អាហារ​ឱ្យ​បាន​ត្រឹម​ត្រូវ៖
ការ​គ្រប់​គ្រង​របប​អាហារ​នឹង​ជួយ​ឱ្យ​អ្នក​រក្សា​កម្រិត​កាឡូរី​ក្នុង​រាងកាយ​បាន​ត្រឹម​ត្រូវ ហើយ​អ្នក​នឹង​ដឹង​ថា គួរ​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​ប៉ុនណា​ដើម្បី​ថែ​រក្សា​ទាំង​សុខភាព និង​ផ្ដល់​ថាមពល​គ្រប់​គ្រាន់​សម្រាប់​សកម្មភាព​ប្រចាំ​ថ្ងៃ​។

៣- ញ៉ាំ​សាច់​ពណ៌​ស​ឱ្យ​បាន​ច្រើន កាត់​បន្ថយ​សាច់​ក្រហម​៖
មិន​ថា​សាច់​ក្រហម​ (សាច់​គោ សាច់​ជ្រូក សាច់​ចៀម​...)​ ឬ​សាច់​ស (ត្រី មាន់ ទា...) សុទ្ធ​តែ​មាន​សារធាតុ​បំប៉ន​ដល់​រាងកាយ​។ ប៉ុន្តែ​អ្វី​ដែល​ខុស​ប្លែក​គ្នា​នោះ​គឺ សាច់​ក្រហម​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ច្រើន​ដែល​នឹង​ឱ្យ​ទម្ងន់​មាន​ការ​កើន​ឡើង ចំណែក​សាច់​ស​បែរ​ជា​ជួយ​សំយោគ​ចេញ​ជា​សារធាតុ​មាន​ប្រយោជន៍​សម្រាប់​រាងកាយ​បាន​ច្រើន​ជាង​។ ​
៤- ញ៉ាំ​អាហារ​ស្ងោរ​ឬ​ចំហុយ​ ជាជាង​អាហារ​ចៀន​ឬ​បំពង​៖
ប្រហែល​មាន​មនុស្ស​តិច​នាក់​ណាស់​ដែល​ចូល​ចិត្ត​ញ៉ាំ​អាហារ​ស្ងោរ ឬ​ចំហុយ ព្រោះ​វា​មិន​សូវ​មាន​រសជាតិ​ដូច​អាហារ​បំពង។ ​ប៉ុន្តែ​បើ​ប្រៀបធៀប​វិញ អាហារ​ស្ងោរ​និង​ចំហុយ​ងាយ​ស្រួល​ធ្វើ និង​ចំណេញ​ពេល​ជាង​អាហារ​បំពង ហើយ​វា​មាន​ប្រយោជន៍​ច្រើន​ជាង ដូច​ជា​គ្មាន​ជាតិ​ខ្លាញ់ ហើយ​ងាយ​រលាយ​ក្នុង​រាងកាយ​។ ដូច្នេះ​ទោះ​ញ៉ាំ​ច្រើន​យ៉ាង​ណា ក៏​មិន​បណ្ដាល​ឱ្យ​អ្នក​ទៅ​ជា​ធាត់​ពេក​ដែរ​។

៥- កាត់​បន្ថយ​ការ​ញ៉ាំ​ខាង​ក្រៅ​៖
ជំនួស​ឱ្យ​ការ​ញ៉ាំ​ខាង​ក្រៅ អ្នក​អាច​ចម្អិន​អាហារ​នៅ​ផ្ទះ ដោយ​ប្រើ​បន្លែ​សាច់​ដែល​មាន​ជីវជាតិ​ល្អ​។ អាហារ​ដែល​នៅ​ខាង​ក្រៅ​មិន​ប្រាកដ​ថា បាន​លាង​សម្អាត​ស្អាត ឬ​រក្សា​អនាម័យ​ដូច​ការ​រៀបចំ​នៅ​ផ្ទះ​ទេ​។ ចំណែក​ខ្លាញ់​ដែល​គេ​យក​មក​ប្រើ ក៏​មិន​ដឹង​ថា​ប្រើ​ប៉ុន្មាន​ដង​ហើយ ឬ​ក្នុង​កម្រិត​ណា​ដែរ​។ ផ្ទុយ​ទៅ​វិញ ការ​ញ៉ាំ​អាហារ​នៅ​ផ្ទះ​នឹង​ជួយ​អ្នក​ឱ្យ​ទុក​ចិត្ត​ពី​រឿង​អនាម័យ និង​បរិមាណ​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​រក្សា​តុល្យភាព​ក្នុង​រាងកាយ​។
ក្រៅ​ពី​ទម្លាប់​នៃ​ការ​ញ៉ាំ​ខាង​លើ អ្នក​ក៏​គួរ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ធ្វើ​លំហាត់​ប្រាណ​ខ្លះ​ៗដែរ​ ដូច​ជា​ការ​បញ្ចេញ​ចលនា​តិចៗ ធ្វើ​យូហ្កា ឬ​ដើរ​ចុះ​ឡើង​ជុំ​វិញ​ផ្ទះ​ដើម្បី​បាន​បញ្ចេញ​ជាតិ​ពុល​ ដុត​បំផ្លាញ​ខ្លាញ់​ក្នុង​ខ្លួន​បាន​ផង​៕

ប្រភព៖ bestie