ពាន​រង្វាន់​យុវជន​៣​ទៀត ​នឹង​លេច​រូប​រាង​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពាន​រង្វាន់​យុវជន​៣​ទៀត ​នឹង​លេច​រូប​រាង​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ

05/10/2017
សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ប្រកាស​ថា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ​នឹង​មាន​ការ​ប្រកួត​ជើង​ឯក​យុវជន​អាយុ​ក្រោម​១៤​និង​១៦​ឆ្នាំ ​អម​ជាមួយ​ការ​ប្រកួត​បាល់ទាត់​នារី​មួយ​ទៀត​ផង​ដែរ។
រូបតំណាងការប្រកួតបាល់ទាត់នារី
ក្រុម​យុវជន​អាយុ​ក្រោម ១៤​ឆ្នាំ និង​១៦ឆ្នាំ ទាំង​នោះ ជា​ក្រុម​ដែល​ត្រូវ​បាន​សហព័ន្ធ​បង្កើត​សាលា​បាល់ទាត់​ក្នុង​ឆ្នាំ២០១៧ នេះ រួមមាន ខេត្ត​ស្វាយរៀង ​ព្រៃវែង ​កំពង់ចាម​ ត្បូងឃ្មុំ​ កំពត ​កែប ​ព្រះសីហនុ ​ កោះកុង ​កណ្ដាល​ កំពង់ស្ពឺ​ តាកែវ ​និង​រាជធានី​ភ្នំពេញ។ ដោយ​កម្រិត​អាយុ​១៤​ឆ្នាំ​មាន​១៦​ក្រុម​ចូល​រួម ​បែងចែក​ជា​៤​ពូល ​ស្រប​ពេល​កម្រិត​អាយុ​១៦​ឆ្នាំ​វិញ ​មាន​១៦​ក្រុម​ដែរ បែងចែក​ជា​៤​ពូល។ ចំពោះ​បាល់ទាត់​នារី​វិញ ​មាន​១១​ក្រុម​ចូល​រួម​ប្រកួត។

ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ដើម្បី​ឱ្យ​ក្រុម​យុវជន​តំណាង​ខេត្ត រាជ​ធានី ​បាន​ចូល​រួម​ប្រកួត​ប្រជែង​គ្នា ​ចាប់​ពី​ថ្ងៃ​ទី​២៦​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ត​ទៅ៕