Neymar បានរងរបួសបង្កឡើងដោយការឈូសយកបាល់ពីសំណាក់មិត្តរួមក្រុម Paulinho ក្នុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិប្រេស៊ីល។
ហេតុការណ៍ខាងលើកើតឡើងនៅលើទីលានហ្វឹកហាត់ Granja Comary sport complex ស្ថិតនៅតំបន់ Teresopolis ចម្ងាយប្រមាណ១០គីឡូម៉ែត្រពីរដ្ឋធានីរីយ៉ូ។ យ៉ាងណាក៏ដោយរបួសរបស់ Neymar មិនធំដុំអ្វីទេពោលគឺរូបគេអង្គុយព្យាបាលតែមួយភ្លែតប៉ុណ្ណោះរួចក៏ត្រឡប់ទៅហ្វឹកហាត់ធម្មតាវិញ។
ក្រុមជម្រើសជាតិសាំបាបានកក់កៅអីទៅ Wold Cup នៅរុស្ស៊ីរួចទៅហើយតែពួកគេត្រូវប្រកួតបង្គ្រប់កិច្ចជាមួយបូលីវី និងឈីលី នៅថ្ងៃទី៦ និង១១ ខែតុលានេះ៕
ប្រភព៖ The Sun
