Nokia 9 អេក្រង់​កោង​ដូច Note 8 តម្លៃ​ផ្លោះ​ក្បែរ ៩០០ ដុល្លារ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Nokia 9 អេក្រង់​កោង​ដូច Note 8 តម្លៃ​ផ្លោះ​ក្បែរ ៩០០ ដុល្លារ

05/10/2017
HMD Global ទើប​បញ្ចេញ​ Nokia 8 កាល​ពី​ខែ​សីហា​កន្លង​ទៅ ឥឡូវ​នេះ​ធ្លាយ​ព័ត៌មាន​អំពី Nokia 9 បណ្តើរៗ​ទៀត​​ហើយ។
រូប​មួយ​សន្លឹក​​ដែល​មាន​ប្រភព​មក​​ពី​ប្រទេស​ចិន បាន​បង្ហាញ​​រូបរាង​រចនា​ថ្មី​នៃ Nokia ជំនាន់​ក្រោយ ដែល​ផ្លាស់ប្ដូរ​​ដោយ​ប្រើ​ផ្ទៃ​អេក្រង់​ពេញ រាង​កោង​សង​ខាង ពុំ​មាន​ប៊ូតុង Home និង​ប្ដូរ​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​ទៅ​ខាង​ក្រោយ​ស្រដៀង​ Galaxy Note 8។​

តាមប្រភពដដែលនេះ​​​ Nokia 9 មាន​បំពាក់​នូវ​អេក្រង់ OLED ប្រើ​ឈីប Snapdragon 835 ប្រភេទ Octa-Core ទំហំ 64-bit និង​មាន RAM 6GB/8GB បន្សំ​មុខងារ​ការពារ​ធូលី​និង​ជម្រាប​ទឹក IP68។ ចំណែក​ឯ​ការ​ចេញ​លក់​នឹង​លេចចេញ​នៅ​អំឡុង​ឆ្នាំ​ក្រោយ ជាមួយ​តម្លៃ​ប្រហែល ៨៧៩ ដុល្លារ។

ប្រភព៖ AndroidHeadlines