ប៉ូលិសអាមេរិក៖ «ជនបង្កការបាញ់រះដ៏កម្រោលនៅ Las Vegas បានប្រើពេលរាប់ទសវត្សរ៍ ដើម្បីទិញកាំភ្លើង និងរៀបចំផែនការយ៉ាងល្អិតល្អន់បំផុត» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប៉ូលិសអាមេរិក៖ «ជនបង្កការបាញ់រះដ៏កម្រោលនៅ Las Vegas បានប្រើពេលរាប់ទសវត្សរ៍ ដើម្បីទិញកាំភ្លើង និងរៀបចំផែនការយ៉ាងល្អិតល្អន់បំផុត»

05/10/2017
(វ៉ាស៊ីនតោន)៖ ប្រធាន​នាយកដ្ឋានប៉ូលិស ក្នុងទីក្រុង ឡាស វេហ្គាស់ លោក ចូសិព ឡុមបាដូ (Joseph Lombardo) បាននិយាយថា ខ្មាន់កំាភ្លើង​ឈ្មោះ ស្ទីវិន ផេដដក់ (Stephen Paddock) ដែល​បានបាញ់ សម្លាប់រង្គាល​មនុស្សយ៉ាងហោចណាស់ ៥៨នាក់ និងបង្ករបួសជាង ៥០០នាក់ នោះបានចំណាយពេល​ជាច្រើនឆ្នាំ ដើម្បីទិញកំាភ្លើង និងរស់នៅដោយ​អាថ៌កំបាំង គ្មាននរណាម្នាក់អាចយល់​បានទាំងស្រុង​នោះទេ។ នេះបើតាមការ ចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធ លោក Lombardo បានឱ្យដឹងយ៉ាងដូច្នេះថា «អ្វីដែលយើង​បានដឹងពី ស្ទីវិន ផេដដក់ (Stephen Paddock) គឺជាមនុស្ស​ម្នាក់បានចំណាយ​ពេល រាប់ទសវត្សរ៍ ដើម្បីទិញកំាភ្លើង និងរស់នៅជាមួយភាពអាថ៌កំបំាង ដោយគ្មាននរណា​ម្នាក់អាចយល់ពីគាត់​ទាំងស្រុងឡើយ... គាត់បាន​រៀបចំគម្រោង​យ៉ាងល្អិត មុននឹងបើកការបាញ់​ប្រហារ​ដ៏អាក្រក់ បំផុតក្នុងប្រវត្តិសាស្ត្រ​អាមេរិក​សម័យទំនើប»។
គួររំលឹកថា កាលពីយប់ថ្ងៃអាទិត្យ ខ្មាន់កាំភ្លើង ស្ទីវិន ផេដដក់ (Stephen Peddock) បានបើកការបាញ់រះចេញពីលើបន្ទប់ជាន់ទី៣២ នៃសណ្ឋាគារម៉ានដាឡាយ បេយ៍ (Mandalay Bay) ទៅលើហ្វូង​មនុស្សជាង០២ម៉ឺននាក់ ដែលបានទៅ​ចូលរួម​យប់ចុង​ក្រោយ​ នៃព្រឹត្តិការណ៍​ប្រគុំ​តន្រ្តី Route 91 Harvest Country Music Festival។

ជាលទ្ធផលមនុស្ស៥៨នាក់ បានស្លាប់ និង៥២៧នាក់រងរបួស រីឯក្រុម ISIS ក៏បានចេញមុខទទួលខុសត្រូវផងដែរ ក៏ប៉ុន្តែ FBI បានបដិសេធដោយមិនទាន់កំណត់ជាក់​លាក់ពីគោលបំណងនៃ​ការបាញ់ប្រហារនេះ នៅឡើយទេ៕