ចំណុច​ទាំង​ ៥ ដែល​ទាក់ទង​នឹង​សេចក្ដី​ព្រួយ​បារម្ភ​អំពី​ដំណើរការ​ផ្លូវ​ភេទ​! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចំណុច​ទាំង​ ៥ ដែល​ទាក់ទង​នឹង​សេចក្ដី​ព្រួយ​បារម្ភ​អំពី​ដំណើរការ​ផ្លូវ​ភេទ​!

05/10/2017
សេចក្ដី​ព្រួយបារម្ភ​អំពី​ដំណើរការ​ផ្លូវ​ភេទ​ទាំង​៥ រួម​មាន​៖

១. ក្នុង​ដំណាក់​កាល​ណា​មួយ​ មនុស្ស​ជា​ច្រើន​មាន​ការ​ព្រួយបារម្ភ​ថា​តើ​ចម្លើយ​តប​ផ្លូវ​ភេទ​របស់​គេ​ មាន​ដំណើរ​ការ​តាម​ធម្មតា​ដែរ​ ឬ​យ៉ាង​ណា​?
– ការ​ព្រួយ​បារម្ភ​ភាគ​ច្រើន​លើ​ដំណើរការ​ផ្លូវ​ភេទ​ គឺ​ពាក់ព័ន្ធ​នឹង​អារម្មណ៍​ និង​ស្ថានភាព​របស់​បុគ្គល​នានា​។ ពួក​គេ​ប្រហែល​ជា​យល់​ ដឹង​ពី​ឥរិយាបថ​អវិជ្ជមាន​ស្ដីពី​ការ​រួមភេទ ឬ​មាន​បទពិសោធន៍​ផ្លូវ​ភេទ​ដែល​គួរ​ឲ្យ​រំខាន​។ ពួកគេ​អាច​មាន​អារម្មណ៍​អវិជ្ជមាន​។​
– ចំពោះ​ដៃ​គូរ​ ពួកគេ​អាច​មាន​ការ​ព្រួយបារម្ភ​ពី​ជំងឺ​កាមរោគ អេដស៍ ភាព​មានគភ៌ ឬ​ពួកគេ​អាច​មាន​ការ​បែក​អារម្មណ៍​ដោយសារ​កង្វះ​ឯកជន​ភាព​។ ពួកគេ​ប្រហែលជា​មិន​ដឹង​ពី​ចំណុច​ខុសគ្នា​ជា​ធម្មតា​ នៃ​ចម្លើយ​តប​ផ្លូវ​ភេទ​ ប្រហែល​ជា​មិន​មាន​ឆន្ទៈ ឬ​អាច​និយាយ​ពី​តម្រូវការ​រួមភេទ​។​
– បញ្ហា​ដែល​កើតមាន​លើ​ដំណើរការ​ផ្លូវ​ភេទ​ ត្រូវ​បាន​បង្ក​ដោយ​កត្តា​រាងកាយ ដូចជា គ្រឿង​ស្រវឹង ថ្នាំញៀន ឬ​ការ​លេប​ថ្នាំ​ ប៉ុន្តែ​បញ្ហា​ទាំងនេះ​មិនសូវ​ជា​កើតមាន​ញឹកញាប់​ឡើយ​។

២. ការ​ព្រួយបារម្ភ​ ឬ​បញ្ហា​ផ្លូវ​ភេទ​មួយ​ចំនួន​ គឺ​កើតមាន​ជាទូទៅ ក្នុងចំណោម​បុរស និង​ក្មេង​ប្រុស​។​
​បញ្ហា និង​ក្ដី​ព្រួយបារម្ភ​ទាំងនេះ​រួមមាន​៖
– មិន​អាច​ធ្វើ​ឲ្យ​ ឬ​រក្សា​ឲ្យ​លិង្គ​ឡើង​រឹង គ្រប់គ្រាន់​ដើម្បី​រួមភេទ​។ បុរស​សឹង​គ្រប់រូប​សុទ្ធតែ​មានការ​ព្រួយបារម្ភ​បញ្ហា​នេះ នៅ​ក្នុង​ពេល​ណា​មួយ​ក្នុង​ជីវិត​របស់​គេ​។​
– ការ​ចេញ​ទឹកកាម​ឆាប់រហ័ស​ ហើយ​មាន​អារម្មណ៍​ថា​ ការ​បញ្ចេញ​ទឹកកាម​មិន​អាច​គ្រប់គ្រង​បាន​។​
– មិន​អាច​ឈាន​ដល់​ចំណុចកំពូល ឬ​ប្រើ​ពេល​យូរ​ជាង​ការ​ចង់​បាន​ដើម្បី​ឈាន​ដល់​ចំណុចកំពូល​។
– មិន​អាច​ជួយ​ឲ្យ​ដៃគូ​របស់​គេ​ឈាន​ដល់​ចំណុចកំពូល​។

៣. ការ​ព្រួយបារម្ភ​ ឬ​បញ្ហា​ផ្លូវ​ភេទ​មួយ​ចំនួន​គឺ​កើតមាន​ជាទូទៅ​ក្នុងចំណោម​ស្ត្រី និង​ក្មេង​ស្រី​។​
បញ្ហា និង​ក្ដី​ព្រួយបារម្ភ​ទាំងនេះ​រួមមាន​៖
– មិន​អាច​ឈាន​ដល់​ចំណុចកំពូល ឬ​ប្រើ​ពេល​យូរ​ជាង​ការ​ចង់​បាន​ ដើម្បី​ឈាន​ដល់​ចំណុចកំពូល​។
– មិន​ឆ្លើយតប​ចំពោះ​រំញោច​ផ្លូវ​ភេទ​។​
– មានការ​ឈឺចាប់​ឥត​ឈប់ឈរ​ពេល​រួមភេទ (​ដែល​អាច បណ្ដាលមកពី​រោគ​ឆ្លង​)​។

៤. មនុស្ស​ជាច្រើន (​មិន​ថា មាន​យេនឌ័រ ឬ អត្តសញ្ញាណ​ផ្លូវ​ភេទ យ៉ាងណា​នោះ​ទេ​) ត្រូវ​ឆ្លងកាត់​ពេលវេលា ដែល​ពួក​​គេ​មិន​សូវ​មាន​ការ​ចាប់អារម្មណ៍​ចំពោះ​ការ​រួម​ភេទ​។ វា​អាច​ក្លាយ​ជា​ការ​ព្រួយបារម្ភ​សម្រាប់​គូ​ស្វាមី​បើសិនជា​ដៃ​គូរ​​ទាំងពីរ​នាក់​មិន​មាន​ចំណង់​ផ្លូវ​ភេទ​ស្រដៀង​គ្នា​នោះ​។​

៥. ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​ភាព​ស្មោះត្រង់​ និង​ការ​គោរព​ជា​មួយ​នឹង​ដៃគូ​អាច​ជួយ​កសាង​សេចក្ដី​សុខ​ និង​សេចក្ដី​រីករាយ​ឡើង​វិញ​។ បើសិនជា​ការ​ព្រួយបារម្ភ​នៅតែ​កើតមាន ឬ​រំខាន ដល់​ការ​រីករាយ​ខាង​ផ្លូវ​ភេទ​របស់​មនុស្ស​ម្នាក់​ៗ​ នោះ​ការ​និយាយ​ជា​មួយ​នឹង​អ្នក​ប្រឹក្សា​យោបល់​ដែល​គួរ​ទុក​ចិត្ត​ប្រហែល​ជា​អាច​ជួយ​បាន​។​