អ្នកកុំទាន់អស់សង្ឃឹម ពីព្រោះអ្នកឈ្នះគេតាំងពីបង្ករកំណើតមកម្លេះ! សម័យនេះមនុស្សប្រុសមិន
ទាន់ដឹងថា តើមានផ្ទុកមេជីវិតប៉ុន្មាននៅក្នុងខ្លួននោះទេ? ដូច្នេះថ្ងៃនេះគេហទំព័រព័ត៌មានខេឃ្យូបបានលើកយកអត្ថបទមួយ ដែលទាក់ទងទៅនឹងកោសិការមេជីវិតរបស់មនុស្សប្រុសមកបង្ហាញជូនដូចខាងក្រោម៖
នាដើមឆ្នាំ 1980 ក្រុមអ្នកស្រាវជ្រាវនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានយកចំនុចសំខាន់ៗក្នុងសរីរវិទ្យាមនុស្សមកស្រាវជ្រាវ ដោយបង្ហាញថាជាមធ្យមមនុស្សប្រុសអាចផលិតទឹកកាមប្រមាណជា 525នៃកោសិការមេជីវិតឈ្មោល និងបានស្រក់ចោលយ៉ាងហោចណាស់មួយពាន់លានក្នុងមួយខែៗ។ ចំនែកបុរសពេញវ័យដែលមានសុខភាពល្អអាចមានកោសិការមេជីវិតឈ្មោលចន្លោះពី ៤០លាន រហូតដល់ ១.២ពាន់លានក្នុងការបញ្ចេញទឹកកាមពេលនៅលីវ។
ក្រុមការងារស្រាវជ្រាវមួយចំនួនបានចោទសួរថា តើការធ្លាក់ចុះរបស់មេជីវិតឈ្មោលនៅពេលណា?ចម្លើយៈ វាធ្លាក់ចុះនៅពេលដែលយើងធ្វើការច្រើនម៉ោង និងនៅពេលមើលវីដេអូអាសអាភាសច្រើន ហើយការធ្វើតេស្តរនេះគឺទាក់ទងទៅនិងសង្គមបច្ចុប្បន្ន និងចំពេលដែលប្រទេសកំពុងតែមានការវិវត្តទៅមុខ៕
