គ្រាន់​តា​ធ្វើ​អញ្ចឹង!​ អាច​ជួយ​កាត់​បន្ថយ​ជំងឺ​បាន​ច្រើន​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រាន់​តា​ធ្វើ​អញ្ចឹង!​ អាច​ជួយ​កាត់​បន្ថយ​ជំងឺ​បាន​ច្រើន​

05/10/2017
សព្វ​ថ្ងៃ​នេះ​មនុស្ស​គ្រប់​គ្នា​គិត​ថា​ ការ​រួម​ភេទ​គ្រាន់​តែ​ជា​ការ​សប្បាយ​មួយ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ​ ដោយ​ពួកគេ​មិន​ទាន់​ដឹង​ច្បាស់​​អំពី​អត្ថប្រយោជន៍​នៃ​ការ​រួម​ភេទ​នៅ​ឡើយ​ទេ​។

យោង​តាម​គេហទំព័រ​ព័ត៌មាន​សុខភាព​ WebMD​ បាន​ធ្វើការ​បក​ស្រាយ​ឲ្យដឹង​ថា ការ​រួម​ភេទ​មិន​មែន​គ្រាន់​តែ​ជា​ការ​សប្បាយ​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​វា​បាន​ផ្ដល់​នូវ​ផល​វិជ្ជមាន​ជា​ច្រើន​។

ដើម្បី​ដឹង​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្ត​អាន​អាថ៌កំបាំង​សំខាន់​ៗ​ទាំង​៤​ចំណុច​ ដែល​មាន​ដូច​ខាង​ក្រោម​ ៖

១. រក្សា​ដំណើរ​ការ​ផលិត​ប្រព័ន្ធ​ភាព​ស៊ាំ​
បណ្ឌិត​សុខភាព​ផ្លូវ​ភេទ​នៅ​ក្នុង​សាកល​វិទ្យាល័យ​ Wilkes ក្នុង​រដ្ឋ​ Pennsylvania​ បាន​ស្រាវ​ជ្រាវ​ថា​ កូន​សិស្ស​នៅ​ក្នុង​សាលា​ដែល​បាន​រួម​ភេទ​១​ ទៅ​២​ដង​ក្នុង​១​សប្ដាហ៍​ អាច​បង្កើន​សារ​ធាតុ​សម្រាប់​ការពារ​ខ្លួន​ខ្ពស់​ជាង​ កូន​សិស្ស​ដែល​មិន​បាន​ធ្វើ​សោះ​។

២. បញ្ចុះ​សម្ពាធ​ឈាម
វេជ្ជ​បណ្ឌិត​ Joseph J. Pinzone​ ជា​នាយក​ប្រតិបត្តិ​ និង​ជា​ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​នៃ​អង្គការ​ សុខភាព​ បាន​ស្រាវ​ជ្រាវ​អំពី​ការ​ផ្សារ​ភ្ជាប់​រវាង​ការ​រួម​ភេទ​និង​សម្ពាធ​ឈាម​ “ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ការ​រួម​ភេទ​ដល់​ចំណុច​កំពូល​ អាច​កាត់​បន្ថយ​សម្ពាធ​ឈាម​បាន​ ” នេះ​ជា​ការ​សាកល្បង​ សម្ពាធ​ឈាម​លើក​ដំបូង​របស់​លោក​។

៣. កាត់​បន្ថយ​ជំងឺ​គាំង​បេះដូង​
Pinzone​ បាន​និយាយ​ថា​ ការ​រួម​ភេទ​ដល់​កំពូល​គឺ​មាន​ផល​ល្អ​ដល់​បេះដូង​របស់​អ្នក​ ក្រៅ​ពី​នេះ​ទៀត​វា​ជួយ​ដល់​ចង្វាក់​បេះដូង​ និង​រក្សា​កម្រិត​ អ័រម៉ូន​ស្រី​ និង​ អ័រម៉ូន​ប្រុស​ អោយ​មាន​តុល្យភាព​។

៤. កាត់​បន្ថយ​ជំងឺ​មហា​រីក​ក្រពេញ​ប្រូស្តាត (Prostate)
សមាគម​វេជ្ជសាស្ត្រ​អាមេរិក​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​មួយ​ស្ដី​អំពី​ ការ​បញ្ចេញ​ចោល​(ទឹក​កាម​)របស់​បុរស​ជា​ញឹក​ញាប់​ (យ៉ាង​ហោច​ណាស់​ ២១​ ដង​ក្នុង​មួយ​ខែ​) វា​ជួយ​កាត់​បន្ថយ​ជំងឺ​មហា​រីក​ក្រពេញ​ប្រូស្តាត (Prostate)​។