ប្រទេស​បី​នៅ​អាមេរិក​ខាង​ត្បូង​ដាក់​ពាក្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ World Cup 2030 - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រទេស​បី​នៅ​អាមេរិក​ខាង​ត្បូង​ដាក់​ពាក្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ World Cup 2030

05/10/2017
អាហ្សង់ទីន អ៊ុយរុយហ្គាយ​ និង​ប៉ារ៉ាហ្គាយ​​នឹង​ចូល​រួម​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup 2030 ខណៈ​ពួក​គេ​បាន​ប្រកាស​កាល​ពី​ម្សិលមិញ​។

ប្រធានាធិបតី​ទាំង​បី​ប្រទេស​បាន​បញ្ជាក់​ពី​គម្រោង​នេះ​ ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ទី​ក្រុង​ Buenos Aires ។ World Cup 2030 នឹង​ជា​ព្រឹត្តិការណ៍​បាល់​ទាត់​រយៈ​ពេល​១០០​ឆ្នាំ​​ ខណៈ​ប្រទេស​ដំបូង​បំផុត​ដែល​ធ្វើ​ម្ចាស់​ផ្ទះ​កាល​ពី​ឆ្នាំ ១៩៣០​គឺ​ អ៊ុយរុយហ្គាយ។
ប្រធានាធិបតី​ប៉ារ៉ាហ្គាយ​លោក Horacio Cartes ​ដែល​មាន​ការ​ចូល​រួម​ពី​លោក Mauricio Macri ប្រធានាធិបតី​ របស់​អាហ្សង់ទីន​និង​លោក Tabare Vazquez របស់​អ៊ុយរុយហ្គាយ​បាន​និយាយ​ថា​៖” ការ​ប្រជុំ​លើ​ដំបូង​(​ការ​ដេញ​ថ្លៃ)​នឹង​ត្រូវ​រៀប​ចំ​ក្នុង​សប្ដាហ៍​ដំបូង​នៃ​ខែ​វិច្ឆិកា។ ​ប្រទេស​ដទៃ​ទៀត​ក៏​ចង់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដែរ​ប៉ុន្តែ​ពួក​យើង​មាន​ទំនុក​ចិត្ត​ខ្ពស់​​ ហើយ​វា​ជា​ឱកាស​សម្រាប់​អ៊ុយរុយហ្គាយ​គម្រប់​ខួប​១០០​ឆ្នាំ​”។

បែប​ណា​ក្ដី​! ខាង​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​ បាន​និយាយ​កាល​ពី​មិថុនា​ថា​  គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នៅ​ការ​ចង់​ធ្វើ​​ជាម្ចាស់​ផ្ទះ​របស់​ចក្រភព​អង់គ្លេស ​ឬ​ប្រទេស​អង់គ្លេស​ដែល​ចូល​រួម​ប្រកួត​ប្រចែង​ដេញ​ថ្លៃ​ម្ចាស់​ផ្ទះ​ World Cup 2030។ រុស្សី​នឹង​ជា​ម្ចាស់ផ្ទះ​ World Cup 2018 ខណៈ ​Qatar នឹង​ធ្វើ​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​ ២០២២។
Related image
លើស​ពី​នេះ​ក៏​មាន​ការ​ចូល​រួម​ប្រជែង​ដេញ​ថ្លៃ​ពី​សហរដ្ឋ​អាមេរិក​ កាណាដា​ និង​មិកស៊ិក​ដែល​គេ​រំពឹង​ថា​បេក្ខភាព​ដ៏​មាន​ឥទ្ធិពល​ក្នុង​ការ​ធ្វើ​ម្ចាស់​ផ្ទះ​ World Cup 2026 ហើយ​ប្រទេស​នៅ​អាហ្រ្វិក​ខាងលិច ​ក៏​ចូល​រួម​ជា​បេក្ខភាព​នេះ​ដែរ។​នៅ​ឆ្នាំ​២០២៦​នឹង​មាន​បន្ថែម​ក្រុម​បាល់ទាត់​ពី​៣២​ក្រុម​ ឡើង​ដល់​៤៨​ក្រុម​​ដែល​ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​ប្រកាស​ពី ​FIFA កាល​ពី​ដើម​ឆ្នាំ៕