សម្ដេច​ហ៊ុនសែន ​ស្នើ​ឲ្យពន្យា​អាយុចូលនិវត្តន៍​របស់​គ្រូ​បង្រៀន​ ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេច​ហ៊ុនសែន ​ស្នើ​ឲ្យពន្យា​អាយុចូលនិវត្តន៍​របស់​គ្រូ​បង្រៀន​ ​

05/10/2017
​សម្តេច​ហ៊ុន សែន នៅព្រឹកនេះ​បាន​ស្នើ​ទៅ​កាន់​ក្រ​សួង​មុខ​ងារសាធារណៈ​ឲ្យ​រៀបចំកែរសម្រួលអាយុចូលនិវត្ត​ន៍​ដល់​៦៥​ឆ្នាំ​សម្រាប់គ្រូ​បង្រៀន ខណៈ​ដែល​បច្ចុប្បន្ន​គ្រូ​បង្រៀន​ត្រូវ​ចូល​និវត្ត​ន៍នៅ​អាយុ​៦០​ឆ្នាំ។

សម្តេច​ ហ៊ុន សែន លើក​សំណើនេះ​នៅ​ក្នុង​ទិវា​គ្រូបង្រៀន​ឆ្នាំ២០១៧​ ​ក្រោម​ប្រធានបទ «គ្រូ​បង្រៀន​ជាវិស្វករ​ព្រលឹង​នៃ​យុវជន​ជំនាន់​ក្រោយ​»នៅវិទ្យាស្ថាន​ជាតិអប់រំ​​នៅព្រឹកនេះ។
សម្តេច​ ​ហ៊ុន សែន​ មាន​ប្រសាសន៍​ថា​ ​ការកែ​ទម្រង់​ច្បាប់​ចូលនិវត្តន៍រ​បស់គ្រូ​បង្រៀន​នេះ ដើម្បី​ដោះស្រាយ​កង្វះគ្រូ ដោយថា​ជារៀងរាល់​ឆ្នាំ​តម្រូវការ​គ្រូបង្រៀន​មានចំនួន​ច្រើន​គួរឲ្យ​កត់​សម្គាល់​។ ​សម្ដេច​ឲ្យដឹងថា​​ ក្នុង​មួយឆ្នាំៗ​ គ្រូ​បង្រៀន​ចូលនិវត្តន៍​ប្រមាណ ​៣ពាន់នាក់​ ​ខណៈ​ការជ្រើស​រើស​គ្រូថ្មី​មាន​ចំនួន​ប្រហាក់​ប្រហែ​លគ្នា​។ ​

សម្ដេច​បាន​លើក​ឡើ​ងថាៈ​ ​«ដោយសារ​ខ្វះគ្រូបង្រៀន​ ​នៅសាលា​មួយ​ចំនួន ត្រូវការ​ជ្រើសរើស​គ្រូជាប់​កិច្ចសន្យា​បន្ថែម​ ដែល​នេះវាបញ្ហា​មួយដែល​ត្រូវ​ដោះស្រាយ​»

សម្ដេច​បន្ថែម​ថា​ ​អាយុ ​៦០ឆ្នាំ ​ជាអាយុ​ដែល​គ្រូមាន​ជំនាញ​ពូកែ​ និង​បទពិសោធន៍​ខ្លាំង​ក្នុងការ​បង្រៀន​សិស្ស​ ហេតុ​នេះ​សម្តេច​ថា​ក្រសួង​មុខងារ​សាធារណៈ​គួរពិនិត្យ​ និង​ធ្វើវិសោធន​កម្មច្បាប់​ឡើងវិញ​ ដើម្បី​ស្នើដល់​សភាឲ្យ​អនុម័ត​.

គួរ​បញ្ជាក់ថា​បច្ចុប្បន្ន​ប្រាក់ខែគ្រូ​បង្រៀន​ទាបបំផុត​ប្រហែលជា៩៥​ម៉ឺន​រៀន ហើយ​នៅ​ឆ្នាំ​២០១៨ រដ្ឋាភិបាល​គ្រោង​តំឡើង​ឲ្យ​បាន​ជាង​មួយ​លាន​រៀល​៕


រូបភាព៖ ហ្វេស​ប៊ុក​សម្តេច ហ៊ុន សែន