គ្រូ​បង្រៀន ១០​ប្រទេស ទទួល​បាន​ប្រាក់​បៀវត្សរ៍​ខ្ពស់​បំផុត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រូ​បង្រៀន ១០​ប្រទេស ទទួល​បាន​ប្រាក់​បៀវត្សរ៍​ខ្ពស់​បំផុត

05/10/2017
ថ្ងៃ​ទី​៥ ខែ​តុលា​នេះ គឺ​ជា​ទិវា​គ្រូបង្រៀន​អន្តរជាតិ ដែល​គ្រប់​ប្រទេស​នៅ​លើ​ពិភពលោក​កំពុង​ប្រារព្ធ​ព្រម​គ្នា។ ក្នុង​នោះ​ក៏​មាន​ព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ពី​គ្រូ​បង្រៀន ដោយ​មាន​ទាំង​ការ​បង្ហាញ​ប្រទេស​ដែល​គ្រូ​បង្រៀន​ទទួល​បាន​បៀវត្សរ៍​ខ្ពស់​បំផុត​ផង​ដែរ។
តាម​សារព័ត៌មាន Business Insider បាន​ដក​ស្រង់​ទិន្នន័យ​គ្រូ​បង្រៀន ១០​ប្រទេស​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ជា​មធ្យម​ខ្ពស់​បំផុត​នៅ​ឆ្នាំ​២០១៧ ដូច​ខាង​ក្រោម៖

សម្រាប់​ថ្នាក់​បឋមសិក្សា៖

១. ប្រទេស​លុចហ្សំបួរ  (ទទួល​បាន​​បៀវត្សរ៍​មធ្យម ១៣៧០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)

២. ប្រទេស​ស្វីស  (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៩២០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)

៣. ប្រទេស​អាល្លឺម៉ង់  (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៧៥០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)

៤. ប្រទេស​កូរ៉េ  (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៧៥០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)

៥. សហរដ្ឋអាមេរិក  (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៦៧០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)

៦. ប្រទេស​អូទ្រីស  (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៦៦០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)

៧. ប្រទេស​ហុល្លង់ (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៦៦០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)

៨. ប្រទេស​កាណាដា (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៦៥០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)

៩. ប្រទេស​អៀរឡង់ (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៦៥០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)

១០. ប្រទេស​ជប៉ុន (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៦២០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)

សម្រាប់​ថ្នាក់​មធ្យមសិក្សា៖

១. ប្រទេស​លុចហ្សំបួរ (ទទួល​បាន​​បៀវត្សរ៍​មធ្យម ១៣៧០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)

២. ប្រទេស​ស្វីស (ទទួល​បាន​​បៀវត្សរ៍​មធ្យម ១០៣០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)

៣. ប្រទេស​អាល្លឺម៉ង់ (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៨៤០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)

៤. ប្រទេស​បែលហ្សិក (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៧៦០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)

៥. ប្រទេស​កូរ៉េ (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៧៥០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)

៦. ប្រទេស​អូទ្រីស (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៧៥០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)

៧. សហរដ្ឋអាមេរិក (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៦៨០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)

៨. ប្រទេស​ហុល្លង់ (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៦៦០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)

៩. ប្រទេស​កាណាដា (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៦៦០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)

១០. ប្រទេស​អៀរឡង់ (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៦៥០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ) ​

ប្រភព៖ Businessinsider