Abi Clarke បានប្រកាសឲ្យដឹងថាទំនាក់ទំនងស្នេហារវាងនាងនិងកំពូលអ្នកប្រដាល់ Floyd Mayweather បានឈានដល់ផ្លូវបំបែកហើយ។
អតីតពិធីការិនីទូរទស្សន៍ TOWIE របស់អង់គ្លេសមានទំនាក់ទំនងជាមួយអ្នកប្រដាល់មិនដែលចាញ់សញ្ជាតិអាមេរិកមួយរយៈមកហើយបន្ទាប់ពីរូបភាពស្និទ្ធស្នាលរបស់ពួកគេទាំងពីរបានបែកធ្លាយលើអ៊ីនធឺណិត។ យ៉ាងណាក៏ដោយភាគីខាងស្រីបានទម្លាយឲ្យដឹងថាបានបែកគ្នាជាមួយ Floyd ហើយ។
កីឡាករមិនធ្លាប់ស្គាល់ពាក្យថាចាញ់បានទាក់ទង Clarke កាលពីអំឡុងខែកក្កដា នៅពេលដែលពួកគេជួបគ្នានៅ Las Vegas។ Floyd ធ្លាប់មានមិត្តស្រីពីរនាក់ក្នុងនោះមិត្តស្រីទីមួយឈ្មោះ Josie Harris បានកូនស្រីម្នាក់ប្រុសពីរនាក់ និងមិត្តស្រីទីពីរ Melissia Brim បានកូនស្រីម្នាក់
