សម្រាប់ជំនាន់ iOS 11 ថ្មីនេះ ក្រុមហ៊ុន Apple បានប្រកាសថា App (កម្មវិធី) ប្រភេទ ៣២ bit នឹងមិនដំណើរការនោះទេ ដែល App Store បានប្ដូរទៅកាន់ ៦៤ bit ជំនួសវិញ។ ចំពោះកម្មវិធីភាគច្រើន ពួកគេបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ប៉ុន្តែសម្រាប់កម្មវិធីតូច និងចាស់ខ្លះនៅមិនទាន់ធ្វើកំណែទម្រង់របស់ខ្លួនឲ្យស្របទៅនឹងគោលការណ៍របស់ App Store នៅឡើយទេ។
ហេតុអ្វីបានជាប្ដូរទៅ ៦៤ bit?
ពេល iPhone 5s បានចេញមកនៅក្នុងឆ្នាំ ២០១៣ វាជាស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុន Apple ដែលគាំទ្រទៅនឹង Architecture ៦៤ bit នៃ iOS 7 ហើយតាំងពីពេលនោះមក គ្រប់ iPhone និង iPad ដើរតាមលក្ខណៈនេះ ដែលប្រើជាមួយ Chip A7។ ក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុន Apple ក៏បានតម្រូវឲ្យកម្មវិធី ឬកំណែទម្រង់ថ្មីក្នុង App Store ត្រូវការគាំទ្រដល់ ៦៤ bit។ បច្ចុប្បន្ន ពេលជំនាន់ iOS 11 ចេញមកខែកញ្ញានេះ ជាមួយនឹង iPhone ស៊េរីថ្មី (iPhone 8, 8 Plus និង X) នឹងធ្វើការផ្លាស់ប្ដូរពេញលេញតែម្ដង។ គ្រប់កម្មវិធី និង Device របស់ក្រុមហ៊ុន Apple នឹងអាចទាញយកគុណសម្បត្តិដល់ល្អប្រសើរពីកម្មវិធីប្រភេទ ៦៤ bit ដែលមានដំណើរការកាន់តែល្អ និងប្រើប្រាស់ពេញលេញនៃប្រព័ន្ធប្រតិបត្តិការ ហើយក៏មានន័យថា Resources ដែលកើតមានបច្ចុប្បន្នដើម្បីគាំទ្រនូវកម្មវិធីប្រភេទ ៣២ bit នឹងត្រូវបានលុប។
តើអាចស្វែងរកនូវកម្មវិធីប្រភេទ ៣២ bit លើ Device ដោយរបៀបណា?
អ្នកអាចពិនិត្យលើកម្មវិធីចាស់ៗណាមួយដែលមិនសូវមានការធ្វើកំណែទម្រង់ ដោយនៅលើ iPhone ឬ iPad ចូលទៅកាន់ Settings > General > About ហើយបន្ទាប់មកស្វែងរកនូវ Applications ក្នុងបញ្ជី។ ប្រសិនបើអ្នកមិនមានកម្មវិធីណាមួយដែលជាប្រភេទ ៣២ bit នោះទេ បន្ទាប់មកចុចលើ Applications នឹងមិនមានអ្វីកើតឡើងនោះទេ ប៉ុន្តែប្រសិនបើអ្នកឃើញមានសញ្ញាព្រួញនៅខាងស្ដាំនៃផ្នែកនោះ បន្ទាប់ចុចលើវា ហើយអ្នកនឹងឃើញមានបញ្ជីនៃរាល់កម្មវិធីប្រភេទ ៣២ bit ទាំងអស់លើ Device អ្នក។
ចុះបើកម្មវិធីដែលអ្នកចូលចិត្តប្រើនៅក្នុងបញ្ជី?
សំណាងអាក្រក់ ព្រោះគ្មានវិធីច្រើនដែលអ្នកអាចធ្វើបានដើម្បីឲ្យកម្មវិធីនោះដំណើរការម្ដងទៀតនោះទេ ហើយភាគច្រើននៃកម្មវិធីនោះអ្នកបង្កើតបានបោះបង់ចោល។ ប្រសិនបើអ្នកចុចលើកម្មវិធីក្នុងបញ្ជី ៣២ bit អ្នកនឹងចូលទៅកាន់ទំព័រវាលើ App Store។ អ្នកគួរពិនិត្យមើលក្នុង Description ថាតើអ្នកអភិវឌ្ឍន៍បានចេញនូវជំនាន់ថ្មីនៃកម្មវិធីនៅខាងក្រោមឈ្មោះខុសគ្នា ឬ ដូចដើម៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖
មិនទាន់បាត់ក្តៅ iPhone X ផង ធ្លាយព័ត៌មានថ្មីពី iPhone ២០១៨
ប្រភព៖ Macworld