មិនទាន់បាត់ក្តៅ​​ iPhone X ផង ធ្លាយ​ព័ត៌មាន​ថ្មី​ពី​​ ​iPhone ២០១៨ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មិនទាន់បាត់ក្តៅ​​ iPhone X ផង ធ្លាយ​ព័ត៌មាន​ថ្មី​ពី​​ ​iPhone ២០១៨

28/09/2017
ថ្វី​បើ​ iPhone X នៅ​មិន​ទាន់​បើក​ឲ្យ​កុម្ម៉ង់​ទិញ​ ប៉ុន្តែ​យោង​តាម​របាយការណ៍​ពី​ប្រទេស​កូរ៉េខាងត្បូង​ ក្រុមហ៊ុន Apple បាន​ត្រៀម​ខ្លួន​បណ្តើរៗ​ហើយ​លើ​គម្រោង​ដ៏​ធំ​សម្រាប់ iPhone ឆ្នាំ ២០១៨។​ សារព័ត៌មាន The Investor បាន​ចុះ​ផ្សាយ​ ក្រុមហ៊ុន​អាមេរិក​​​នេះ​កំពុង​តេស្ត​លើ​អេក្រង់ OLED ពីរ​ប្រភេទ ដែល​មួយ​មាន​ទំហំ​អេក្រង់ ៦.៤៦ អ៊ីញ ដែល​គេ​ជឿ​ថា​សម្រាប់ iPhone ម៉ូដែល​ក្រោយ​មួយ​ទៀត។​
មានការ​សន្និដ្ឋាន​ថា Apple នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​ពី​អេក្រង់ LCD ទំហំ ៤.៧ អ៊ីញ និង ៥.៥ អ៊ីញ ទៅ​ជា​ប្រភេទ​អេក្រង់ OLED ទំហំ​ក្បែរ​ ៦ អ៊ីញ​នៅ​ឆ្នាំ​ក្រោយ សម្រប​ការ​វិវត្ត​នៃ​ស្មាតហ្វូន​គូ​ប្រជែង​ Galaxy S8/S8+ និង Note 8+ ដែល​មាន​អេក្រង់​ឡើង​ដល់ ៥.៨/៦.២ និង ៦.៣ អ៊ីញ​ទៅ​ហើយ​នោះ។​

រំឮក​ថា​ iPhone ជំនាន់​ពិសេស​ iPhone X ត្រូវ​បាន​បំពាក់​នូវ​អេក្រង់ Super Retina AMOLED ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន SAMSUNG ហើយ​មាន​ទំហំ ៥.៨ អ៊ីញ និង​ហាក់​បី​ជា​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ពេញ​ទំហឹង​ពី​ពី​​អ្នក​គាំទ្រ​។

មក​យល់​ច្បាស់​ពី​ ​Depth of field​ ​ឬ​គេ​និយម​ហៅ​ថា​ ​ថត​ច្បាស់​មុខ​ ​ព្រាល​ក្រោយ
iPhone មួយ​​ទឹក​​ៗ​កាន់​តែ​ធូរ​ថ្លៃ​​ ក្រោយ iPhone 8 មក​ដល់​ខ្មែរ

ប្រភព៖ idropnews