​iPhone 8/8 Plus ធ្លាក់​កូដ ថ្ងៃ​ដំបូង​លក់​ចាញ់​ទាំង​ iPhone 5s ទៀត​ផង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​iPhone 8/8 Plus ធ្លាក់​កូដ ថ្ងៃ​ដំបូង​លក់​ចាញ់​ទាំង​ iPhone 5s ទៀត​ផង

28/09/2017
ផ្អែក​តាម​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ​ចេញ​ពី Localytics បានបង្ហាញ​ថា នៅ​សប្ដាហ៍​ដំបូងចំនួន​តួ​លេខ​លក់ចេញ​ iPhone 8/8 Plus បូក​បញ្ចូល​គ្នា​បាន​ត្រឹម ០.៧ ភាគរយ នៃ​ចំណែក​ទីផ្សារ​ iPhone សរុប ដែល​ភាគរយ​នេះ​នៅ​ទាប​ជាង​​ជំនាន់ iPhone 5s ចេញ​លក់​នៅ​ឆ្នាំ ២០១៣ ថែម​ទៀត​ផង។​

បើ​គិត​ទីផ្សារ​ iPhone ពី​ឆ្នាំ ២០១៣ ដល់ ២០១៦ នា​សប្ដាហ៍​ដំបូង​ដូច​គ្នា សន្ទុះ​នៃ​ការ​ចាប់​អារម្មណ៍មាន​ការ​ពេញ​ចិត្ត​ខ្ពស់​ជាង​នេះ។
ប្រភព​ខាង​លើ​បាន​លើក​ឡើង​ពី​ហេតុផល​ចម្បង​ពីរសម្រាប់​​ធ្លាក់ចុះ​នេះទី ១ អាច​មក​ពី​អតិថិជន​ចង់​សាកល្បង​បទពិសោធន៍​ថ្មី​លើ iPhone X ដែល​​នឹង​ចេញ​លក់​នៅ​ខែ​វិច្ឆិកា និង​ទី ២ មក​ពី​កំណើន​អ្នក​ប្រើប្រាស់ iPhone កើន​ឡើង​បន្ត​បន្ទាប់​ជា​រៀងរាល់​ឆ្នាំ​រួច​មក​ហើយ បែប​នេះ​មាន​ភាគរយ​តិច​បំផុត​ដែល​អ្នក​ខ្លះ​ប្ដូរ​ឡើង​ស៊េរី​ថ្មី។

យ៉ាងណា iPhone 8 Plus ទទួល​បាន ០.៤ ភាគរយ ខ្ពស់​ជាង​ត្រកូល Plus ណាៗ​ទាំង​អស់​។ បច្ចុប្បន្ន Apple មិន​ទាន់​បង្ហើប​តួ​លេខ​ចេញ​លក់​ច្បាស់​ការ​នៅ​ឡើយ​ទេ​ តែ​ក៏​ពុំ​មាន​ន័យ​ថា Apple បរាជ័យ​លើ​ទីផ្សារ​ iPhone នោះ​ទេ។

រំឮក​ថា​ចំពោះ iOS 11 គិត​ត្រឹម ៦ ថ្ងៃ​ដំបូង បើក​ឲ្យ​ប្រើប្រាស់ មាន​អ្នក​អាប់ដែត​ទៅ​ជំនាន់​នោះ​តែ ២២ ភាគរយ​ប៉ុណ្ណោះ​ទាប​ជាង​ឆ្នាំ​ទៅ iOS 10 មាន​ដល់ ២៦ ភាគរយ និង iOS 9 មាន​ដល់ ៣១ ភាគរយ។​


ប្រភព៖ idropnews