Kane បានបំពេញតួនាទីយ៉ាងល្អ កាលពីយប់មិញ ជួយ Spurs បំបាក់ APOEL ៣-០ នៅ Champions League។ គិតក្នុងរដូវកាលនេះ កីឡាករអង់គ្លេសខាងលើរកបាន៩គ្រាប់ហើយ ឯ Pochettino ក៏ធ្លាប់និយាយដែលថា លោកពិតជាស្រឡាញ់ខ្សែប្រយុទ្ធនេះខ្លាំង បន្ទាប់ពីក្រុមលោកឈ្នះ West Ham កាលពីសប្ដាហ៍មុន។
អ្នកចាត់ការអេស្ប៉ាញ ក៏បានថ្លែងដែរថា Kane ស័ក្ដិសមប្រៀបធៀបជាមួយ Cristiano Ronaldo និង Lionel Messi។ "ខ្ញុំគិតថា ពួកគេជាកីឡាករខ្លាំងមានលក្ខណបែបផ្សេងគ្នា។ សម្រាប់ខ្ញុំ Kane ជាខ្សែប្រយុទ្ធល្អម្នាក់។ Ronaldo ជាកីឡាករប្រភេទផ្សេង Messi ជាកីឡាករប្រភេទផ្សេង។
Pochettino បន្តថា៖ "គ្មានអ្វីអាចផ្លាស់ប្ដូរការយល់ឃើញរបស់ខ្ញុំលើ Harry Kane ទេ ព្រោះគេរកបាន៣គ្រាប់ សម្រាប់ខ្ញុំគេជាកីឡាករល្អម្នាក់ដូចដែលខ្ញុំបានប្រាប់។ និយាយពីក្ដីស្រឡាញ់ ពេលនេះប្រពន្ធខ្ញុំប្រចណ្ឌខ្លាំងណាស់ ហើយប្រពន្ធ Kane ក៏ប្រចណ្ឌដូចគ្នា"៕
ប្រភព៖ Goal