Zidane ថា​ឈ្នះ​ Dortmund ជា​ទម្រង់​លេង​ល្អ​ឥត​ខ្ចោះ​របស់ Real - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Zidane ថា​ឈ្នះ​ Dortmund ជា​ទម្រង់​លេង​ល្អ​ឥត​ខ្ចោះ​របស់ Real

27/09/2017
Zinedine Zidane បាន​ហៅ​ជ័យ​ជម្នះ​លើ​ម្ចាស់​ផ្ទះ​ Dortmund ថា​ជា​ការ​លេង​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ក្រុម​ Real Madrid។
Zinedine Zidane
ក្រុម​រហស្សនាម​ថា​ស្ដេច​.ស​ មិន​ដែល​ឈ្នះ​នៅ​ទឹកដី Signal Iduna Park នោះ​ទេ​ក្នុង​​ការ​ប៉ះ​គ្នា​៦​លើក​កន្លង​មក​នៅ​ Champions League គឺ​បាន​ត្រឹម​​ស្មើ​៣ និង​ចាញ់​៣ ទើប​តែ​យប់​មិញ​ពួកគេ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​លើ​ទឹកដី​អាល្លឺម៉ង់​ដោយ​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ ៣-១។

បុរស​សញ្ជាតិ​បារាំង​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការ​ប្រកួត​ថា៖"ការ​ពិត​វា​គឺ​ជា​ការ​លេង​យ៉ាង​ល្អ​ឥត​ខ្ចោះ។ ក្រុម​ទាំង​មូល​លេង​បាន​យ៉ាង​ល្អ​តាំង​ពី​ដើម​រហូត​ដល់​ចប់​។ ពួក​យើង​លេង​ទល់​នឹង​ក្រុម​ដែល​អាច​បង្ក​គ្រោះថ្នាក់​​គ្រប់​ពេល​ បើ​ទោះ​ជា​យើង​រង​ការ​គាប​សង្កត់​ខ្លះ​នៅ​វគ្គ​ទីពីរ​តែ​ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ចំពោះ​ការ​លេង​របស់​កីឡាករ​"៕


ប្រភព៖ ESPN FC