ឈ្នះ​៦​ប្រកួត​ជាប់​គ្នា​ធ្វើ​ឲ្យ​ Valverde ស្មើ​កំណត់ត្រា​នរណា​ខ្លះ​នៅ​ Barca? - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឈ្នះ​៦​ប្រកួត​ជាប់​គ្នា​ធ្វើ​ឲ្យ​ Valverde ស្មើ​កំណត់ត្រា​នរណា​ខ្លះ​នៅ​ Barca?

24/09/2017
Barcelona បាន​ចាប់​ផ្ដើម​រដូវ​កាល​២០១៧/១៨ យ៉ាង​ល្អ​ឥត​ខ្ចោះ​ដោយ​ឈ្នះ​៦​ដង​ ពី​៦​ប្រកួត​របស់​ខ្លួន។
Ernesto Valverde
ការ​ឈ្នះ​ជាប់​គ្នា​៦​លើក​នេះ​ធ្វើ​ឲ្យ​អ្នក​ចាត់ការ​លោក Ernesto Valverde ស្មើ​កំណត់ត្រា​មុន​ៗ​របស់​អតីត​​អ្នក​ចាត់​ការ​២​រូប​មាន Tito Vilanova និង​ Pep Guardiola។​ លោក​ធ្លាប់​ដឹក​នាំ​ក្រុម​មក​ពី​កាតាឡាន់​ឈ្នះ​ ៦​ប្រកួត​ដំបូង​​មុន​​ភ្លាត់​ស្មើ​ Real Madrid ២-២ នៅ​សប្ដាហ៍​ទី​៧​ ខណៈ​ Pep ឈ្នះ​៦​ដូចគ្នា​ហើយ​ស្មើ​ Valencia នៅ​សប្ដាហ៍​បន្ទាប់​។

ដោយ​ឡែក​អ្នក​ចាត់ការ​ Barcelona ដែល​​ធ្វើ​បាន​ល្អ​ជាង​នេះ​គឺ ឈ្នះ​៨​ប្រកួត​ដំបូង​គឺ លោក​ Tata Martino ដែល​ដឹកនាំ​ក្រុម​កាល​ពី​រដូវ​កាល ២០១៣/១៤៕
Pep Guardiola និង Tito Vilanova
Tata Martino

ប្រភព៖ Marca