សាហាវណាស់! ៥​នាទី​មុន​ចប់​ការប្រកួត​ ៣នាក់​បាន​កាត​ក្រហម នៅ​ក្របខណ្ឌ​ Super Lig - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សាហាវណាស់! ៥​នាទី​មុន​ចប់​ការប្រកួត​ ៣នាក់​បាន​កាត​ក្រហម នៅ​ក្របខណ្ឌ​ Super Lig

24/09/2017
ជំនួប​ដ៏​ក្ដៅ​គគុក​រវាង​ក្លឹប​ធំៗ២ នៅ​ក្នុង​ក្របខណ្ឌ​កំពូល​របស់​ ទួរគី Turkish Super Lig ដោយ​ក្លឹប Fenerbache បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ Besiktas លទ្ធផល​ ២-១ នា​កីឡដ្ឋាន​ក្នុង​​ទីក្រុង​ អ៊ីស្តាន់ប៊ុល ខណៈ​កីឡាករ​​ខាង​ម្ចាស់​ផ្ទះ​៣​រូប​ទទួល​បាន​កាត​ក្រហម​។

កីឡាករ​ Vincent Janssen របស់​ក្លឹប Fenerbache ខ្ចី​ជើង​ពី​ក្លឹប​មាន់​ខ្នាយ​មាស Tottenham បាន​ទាត់​បញ្ចូល​ទី​​ធ្វើ​ឲ្យ​ Fenerbache នាំ​មុខ​ម្ចាស់​ផ្ទះ ២-០ មុន​ពេល​អតីត​ខ្សែ​ប្រយុទ្ធ​ហង្ស​ក្រហម Liverpool,​ Ryan Babel បំប៉ោង​សំណាញ់​ទី​១​គ្រាប់​តាម​ពី​ក្រោយ​វិញ។
កីឡាករ Ricardo Quaresma របស់​ក្រុម Besiktas​ត្រូវ​បាន​បណ្ដេញ​ចេញ​បន្ទាប់​ពី​ទទួល​បាន​កាត​លឿង​២ មុន​ពេល​កីឡាករ Luis Neto របស់ Fenerbache​ ទទួល​បាន​កាត​ក្រហម​ដែរ។ ៥​នាទី​មុន​បញ្ចប់​ការ​ប្រកួត កីឡាករ​៣​នាក់​ទៀត​របស់​ក្រុម​ទាំង​សងខាង​ទទួល​បាន​កាត​ក្រហម​រៀងៗ​ខ្លួន ដែល​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​សល់​គ្នា​៨​នាក់​ ទល់​នឹង​ក្រុម​ភ្ញៀវ​៩នាក់។ សរុបទៅក្នុងការប្រកួតនេះមានកីឡាករដល់ទៅ៥នាក់បានកាតក្រហម៕


ប្រភព៖ BBC